Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះ ត្រាមី វាយប្រហារហ្វីលីពីន ចាស់ដៃ, មនុស្សស្លាប់កើនដល់ ២៤នាក់

បានផុស

នៅ

ព្យុះត្រូពិក ត្រាមី «Trami» បានវាយប្រហារប្រទេសហ្វីលីពីនយ៉ាងចាស់ដៃ ដោយបង្កឲ្យមានបំណាក់ដីនិងគ្រោះទឹកជំនន់ធំធេង ខណៈគិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ទី២៤ខែតុលាឆ្នាំ២០២៤ តួលេខមនុស្សស្លាប់ដោយសារឥទ្ធិពលព្យុះនេះ កើនដល់២៤នាក់ហើយ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយកម្លាំងខ្យល់​ល្បឿន​ថេរ​ជា​​អតិបរមា ៩៥​​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង និង​ខ្យល់​កន្ទ្រាក់ ១៦០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង, ព្យុះ ត្រាមី បានចូលវាយប្រហារតំបន់ Cordillera ភាគឦសានប្រទេសហ្វីលីពីន កាលពីថ្ងៃពុធ ដោយបង្ខំឲ្យរដ្ឋាភិបាលចេញការព្រមានជម្លៀសប្រជាជននៅតាមតំបន់មានហានិភ័យ បិទសាលារៀន និងថែមទាំងផ្អាកជើងហោះហើរមួយចំនួន ទៀតផង។

(រូបថត៖ AP)

ពាក់ព័ន្ធការស្លាប់, មនុស្សភាគច្រើនត្រូវបាត់បង់ជីវិតដោយសារលង់ទឹកក្នុងតំបន់ Bicol ដែលរងការវាយប្រហារខ្លាំងនិងខេត្ត Quezon នៅជាប់នោះ ហើយអាជ្ញាធរក៏ព្រមានដែរថា តួលេខជនរងគ្រោះនឹងបន្តហក់ឡើងកាន់តែច្រើន។

(រូបថត៖ AP)

យ៉ាងណាក្តី ក្រុមមន្ត្រីបានដាក់ពង្រាយកងជួយសង្គ្រោះរាប់ពាន់នាក់ ឲ្យធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីជួយសង្គ្រោះប្រជាជន ជាពិសេសអ្នកដែលនៅតាមតំបន់កាត់ផ្តាច់និងអ្នកជាប់ក្នុងផ្ទះ។

(រូបថត៖ AP)

សូមបញ្ជាក់ថា មួយឆ្នាំៗ ហ្វីលីពីន ជួបព្យុះមិនក្រោម២០ទេ ហើយក្នុងឆ្នាំ២០១៣, Haiyan គឺជាព្យុះស៊ីក្លូនខ្លាំងបំផុតដែលវាយប្រហារប្រទេសនេះ ដោយឆក់យកជីវិតមនុស្សជាង ៧ ៣០០នាក់ ព្រមទាំងបង្កការបំផ្លិចបំផ្លាញធំធេងថែមទៀតផង៕

(រូបថត៖ AP)

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះ Trami បង្ក​ជា​គ្រោះទឹកជំនន់ និង​សម្លាប់​មនុស្ស​១៤​នាក់​នៅ​ហ្វីលីពីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម