កីឡា
កំពូលកីឡាករបាល់បោះ៣រូបរកចំណូលបានច្រើនបំផុតក្នុងឆ្នាំ២០២៤
បាល់បោះជាកីឡាពេញនិយមបំផុតនៅទឹកដីសហរដ្ឋអាមេរិកដែលប្រជុំដោយកីឡាករកំពូលៗលំដាប់ពិភពលោក។ ថ្ងៃនេះសារព័ត៌មាន«កម្ពុជាថ្មី» សូមបង្ហាញកីឡាករបាល់បោះ៣រូបដែលរកចំណូលបានច្រើនបំផុតក្នុងឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes ។

១. កីឡាករ LeBron James
បន្ទាប់ពីចុះហត្ថលេខាម្តងទៀតជាមួយក្រុម Los Angeles Lakers រយៈពេល២ឆ្នាំ ក្នុងតម្លៃ១០៤លានដុល្លារ ក្នុងការបន្តអាជីពបាល់បោះកាលពីខែកក្កដា កីឡាករ LeBron James បានបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងក្របខណ្ឌលីគបាល់បោះអាមេរិក NBA ក្រោយបានចាប់ដៃគូលេងជាកូនប្រុសរបស់ខ្លួន Bronny James នៅលើទីលាន។
កីឡាករវ័យ៣៩ឆ្នាំ LeBron James ទទួលបានថ្លៃហត់នឿយចំនួន៤៨.៧លានដុល្លារក្នុង១រដូវកាលជាមួយក្លិប Los Angeles Lakers។ ក្រៅពីចំណូលក្នុងការប្រកបអាជីពជាកីឡាករបាល់បាល់បោះ លោកក៏អាចរកចំណូលបាន៨០លានដុល្លារបន្ថែមទៀតពីកិច្ចសហការជាមួយក្រុមហ៊ុនធំៗជាច្រើនទៀត។ សរុបចំណូលទាំងអស់ក្នុងឆ្នាំ២០២៤លោករកចំណូលបានសរុបចំនួន១២៨.៧លានដុល្លារ ឈរលំដាប់ទី១។

២. កីឡាករ Stephen Curry
បើនិយាយពីប្រាក់ពលកម្មរបស់កីឡាករបាល់បោះវ័យ៣៦ឆ្នាំ Stephen Curry របស់ក្លិប Golden State Warriors ទទួលបានថ្លៃហត់នឿយចំនួន៥៥.៨លានដុល្លារក្នុង១រដូវកាល ច្រើនជាង LeBron James ទៀត ប៉ុន្តែចំណូលក្រៅពីការលេងបាល់បោះ Stephen Curry រកបានត្រឹមតែ៥០លានដុល្លារប៉ុណ្ណោះ។ ដូច្នេះលោកឈរនៅលេខ២ ក្នុងនាមជាកីឡាករបោះបង់រកចំណូលបានច្រើនបំផុតក្នុងឆ្នាំ២០២៤ ជាមួយចំណូលសរុបចំនួន១០៥.៨លានដុល្លារ។

៣. កីឡាករ Kevin Durant
កីឡាករវ័យ៣៦ឆ្នាំ Kevin Durant ជាអ្នកលេងបាល់បោះទី៣រកចំណូលបានច្រើនបំផុតក្នុងឆ្នាំ២០២៤ ជាមួយចំណូលសរុបចំនួន៩៩.៩លានដុល្លារ។ កីឡាករលេងឲ្យក្លិប Phoenix Suns ទទួលបានថ្លៃហត់នឿយក្នុង១រដូវកាលចំនួន៤៩.៩លានដុល្លារ។ លោករកបានចំណូលក្រៅពីបាល់បោះ៥០លានដុល្លារមទៀត។
Kevin Durant បានក្លាយជាកីឡាករបាល់បោះបុរសដំបូងគេដែលឈ្នះមេដាយមាសចំនួន៤លើកជាប់គ្នាក្នុងព្រឹត្តិការណ៍អូឡាំពិក។ មុនព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ២០២៤ លោកបានបង្ហាញកិច្ចព្រមព្រៀងថ្មីមួយទៀតជាមួយភេសជ្ជៈកីឡា Prime បន្ថែមលើការងារជាមួយក្រុមហ៊ុន Nike, FanDuel និង 2K៕

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


