កីឡា
James ជាកីឡាករបាល់បោះរកប្រាក់ចំណូលច្រើនបំផុត១១លើកជាប់គ្នា
កីឡាករបាល់បោះ LeBron James របស់ក្លិប Los Angeles Lakers ជាប់ឈ្មោះជាកីឡាករបាល់បោះរកប្រាក់ចំណូលសរុបបានច្រើនជាងគេបំផុតចំនួន១១លើកជាប់គ្នា។

គិតត្រឹមឆ្នាំ២០២៤នេះមិនមានកីឡាករបាល់បោះក្នុងក្របខណ្ឌលីគបាល់បោះអាមេរិក NBA មានអាយុច្រើនជាងកីឡាករ LeBron James ឡើយ ខណៈរូបគេនឹងប្រារព្ធខួបកំណើតចូលអាយុ៤០ឆ្នាំនៅក្នុងខែធ្នូខាងមុខ។ លោកមានអាយុច្រើនជាងគ្រូបង្វឹកក្លិបបាល់បោះ៣រូបផ្សេងទៀតក្នុងក្របខណ្ឌ NBA។
ឆ្នាំ២០២៤ ជាឆ្នាំទី១១ជាប់គ្នាដែល James ជាប់ឈ្នោះជាកីឡាករបាល់បោះមានប្រាក់ខែខ្ពស់បំផុតរបស់ NBA ជាមួយទឹកប្រាក់៤៨.៨លានដុល្លារសម្រាប់រដូវកាលនេះ។ បន្ថែមពីលើនេះ លោកអាចរកចំណូលផ្សេងបានម្រមាណ៨០លានដុល្លារ ពីកិច្ចសន្យា ការផ្តល់អាជ្ញាបណ្ណ និងការងារជាមួយអាជីវកម្មជាច្រើនទៀត។
ឆ្នាំ២០២៤ James អាចរកប្រាក់ចំណូលសរុបបានរហូតចំនួន១២៨.៧លានដុល្លារ (គិតមុនពេលបង់ពន្ធ និងថ្លៃភ្នាក់ងារផ្សេង)។ នេះគឺប្រាក់ចំណូលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ រយៈពេល១៥ឆ្នាំចុងក្រោយ ក្នុងក្របខណ្ឌ NBA។ យោងតាមចុះផ្សាយរបស់ទស្សនាវដ្តី Forbes។ រដូវកាល២០២២-២៤ លោករកបានត្រឹមតែ១២៤.៥លានដុល្លារ។

James បានក្លាយជាកីឡាករបាល់បោះ NBA កំពុងប្រកបអាជីពដំបូងគេត្រូវបានតែងតាំងជាមហាសេដ្ឋីដោយទស្សនាវដ្តី Forbes ក្នុងឆ្នាំ២០២២ ជាមួយការរកចំណូលបានយ៉ាងច្រើនពីដៃគូសហការដូចជា ក្រុមហ៊ុន DraftKings, Fanatics និង Hennessy ហើយបានបណ្តាក់ទុននៅក្នុងក្រុមហ៊ុន PGA Tour Enterprises។
ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់លោកគឺ Uninterrupted បានផលិតកម្មវិធីទូរទស្សន៍ដែលមានបង្ហាញពីលក្ខណៈពិសេសរបស់ James ក៏ដូចជាតារាបាល់បោះ NBA បួននាក់ផ្សេងទៀតក្នុងកម្មវិធីជជែក The Shop។ លោកបានបង្ហាញផតឃែស្ថថ្មីមួយដែលមានឈ្មោះថា Mind the Game កាលពីខែមីនា។
James ចាប់ផ្ដើមក្លាយជាស្តេចបាល់បោះរកប្រាក់ចំណូលបានច្រើនបំផុតកាលពីឆ្នាំ២០១៤-១៥ ជាមួយនឹងទឹកប្រាក់៦៤.៦លានដុល្លារក្នុង១ឆ្នាំ។ ពេលនោះកីឡាករបាល់បោះកំពូលទាំង១០ របស់ក្របខណ្ឌ NBA រកបានទឹកប្រាក់សរុប៣៦៨លានដុល្លារ។ នេះបើយោងតាមការប៉ាន់ស្មានរបស់ Forbes ប៉ុន្តែឆ្នាំ២០២៤ កីឡាករបាល់បោះកំពូលទាំង១០ របស់ក្របខណ្ឌ NBA អាចរកចំណូលសរុបបានចំនួន៧៨៧លានដុល្លារ៕

ប្រែសម្រួល៖ ផា រតនា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


