ព័ត៌មានជាតិ
អគ្គមេបញ្ជាការទ័ព៖ ការបោះបង្គោល និងកសាងផ្លូវក្រវាត់ព្រំដែន ធ្វើឱ្យបន្ទាត់ព្រំដែនរឹងមាំ
អគ្គមេបញ្ជាការកងទ័ព នាយឧត្តមសេនីយ៍ វង្ស ពិសេន ថា ការដែលកម្ពុជាបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង និងការកសាងផ្លូវក្រវាត់តាមព្រំដែន បានធ្វើឱ្យបន្ទាត់ព្រំដែនកម្ពុជាកាន់តែរឹងមាំ និងមានភាពច្បាស់លាស់។

ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាល និងយកអាវរងាចែកជូនដល់កងកម្លាំងចម្រុះ នៅទិសយោធភូមិភាគទី៣ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានរំលេចពីសមិទ្ធផលជាប្រវត្តិសាស្ត្រក្នុងសម័យសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលសម្រេចបាននូវការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងស្ទើររួចរាល់ រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមព្រំដែន ដែលធ្វើឱ្យបន្ទាត់ព្រំដែនមានភាពច្បាស់លាស់ រក្សាជាមរតកសម្រាប់កម្ពុជា ហើយបេសកកម្មនេះ កំពុងបន្តដឹកនាំដោយរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃកម្ពុជា។

ការលើកឡើងរបស់អគ្គមេបញ្ជាការទ័ពខាងលើ គឺស្របពេលដែលរាជរដ្ឋាភិបាល ក្រោមកដឹកនាំរបស់សម្ដេចធិបតី បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់បន្តពីសម្ដេចតេជោ សែន លើកិច្ចការពារជាតិ បូរណភាពដែនដី និងកិច្ចការព្រំដែន ដែលក្នុងនោះ ឆ្លើយតបតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងក្នុង និងក្រៅប្រទេស បានចូលរួមបរិច្ចាគថវិកាដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
ពីជំនួបជាមួយបណ្ដាមេបញ្ជាការនៃកងឯកភាពទ័ព ចំណុះទិសយោធភូមិភាគទី៣ នេះដែរ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានលើកឡើងអំពីសភាពការណ៍ជាតិ-អន្តរជាតិមួយចំនួនដែលកំពុងកើតមានបច្ចុប្បន្ន និងបានណែនាំដល់មេបញ្ជាការកងកម្លាំងប្រដាប់អាវុធឱ្យបង្កើនការតាមដានស្ថានភាព និងយកចិត្តទុកដាក់ពង្រឹងកម្លាំង ដើម្បីខឿនការពារបូរណភាពទឹកដី ការពារសុខសន្តិភាព ស្ថិរភាព ព្រមទាំងទប់ស្កាត់ បង្ក្រាបរាល់បទល្មើសនានា ដូចជាបទល្មើសជួញដូរគ្រឿងញៀន ជួញដូរមនុស្សជាដើម។

អគ្គមេបញ្ជាការ បានក្រើនរម្លឹកដល់មេបញ្ជាការគ្រប់កងឯកភាពឱ្យបង្កើនការយកចិត្តទុកដាក់ប្រសាសន៍ណែនាំសម្តេចនាយករដ្ឋមន្រ្តី ពាក់ព័ន្ធអំពីយោធិនពិការយោធិនចូលនិវត្តន៍ ក្នុងនោះយោធិនមានជំនាញ មានសមត្ថភាពត្រូវរក្សាទុកដើម្បីបន្សាំ និងបណ្ដុះបណ្ដាលអ្នកបន្តវេន ហើយយោធិនដល់អាយុចូលនិវត្តន៍ ប៉ុន្ដែនៅក្មេង មានកម្លាំង ក៏សូមឱ្យផ្អាកការចូលនិវត្តន៍ដែរ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ