Connect with us

ព័ត៌មានជាតិ

អគ្គមេបញ្ជាការទ័ព ចង់ឱ្យមានលំហាត់ហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពកម្ពុជា និងជប៉ុន

បានផុស

នៅ

អគ្គមេបញ្ជាការទ័ព លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីទំនាក់ទំនងល្អរវាងកងទ័ពកម្ពុជា និងជប៉ុន ហើយបានប្រកាសបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះកាន់តែប្រសើរថែមទៀត។ លោកអគ្គមេបញ្ជាការ បានបង្ហាញបំណងចង់ឱ្យមានការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែមពីលំហាត់ហ្វឹកហ្វឺនរួមគ្នា នាយឧត្តមសេនីយ៍ វង្ស ពិសេន ជឿជាក់ថា កងទ័ពប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរព័ត៌មានទប់ស្កាត់អំពើភេរវកម្ម ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចសហប្រតិបត្តិការមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ ការដោះមីន កិច្ចសហប្រតិបត្តិការប្រភេទទ័ព រួមទាំងការចូលចតនាវាថែមទៀតផង។

ការលើកឡើងរបស់នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការទ័ពកម្ពុជា បានធ្វើឡើងក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូនូរី មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នាព្រឹកថ្ងៃទី២៤ ខែមិថុនានេះ ខណៈលោកដឹកនាំប្រតិភូកងទ័ពជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

ដំណើរទស្សនកិច្ចពេលនេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានចាត់ទុកថា នឹងនាំមកនូវការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ កម្ពុជា-ជប៉ុន ជាពិសេសរវាងថ្នាក់ដឹកនាំកងទ័ពជើងគោកទាំងពីរកាន់តែខ្លាំងក្លាថែមទៀត។ លោក វង្ស ពិសេន ថា ជប៉ុន ជាមិត្តដែលនិយាយតិច ធ្វើច្រើន ជឿជាក់ យោគយល់ គោរព និងផ្តល់ផលប្រយោជន៍ឱ្យគ្នាលើមូលដ្ឋានឈ្នះឈ្នះ និងសន្តិសហវិជ្ជមាន ជាប្រវត្តិសាស្ត្រដ៏យូរអង្វែងកម្ពុជា-ជប៉ុន។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ជប៉ុន នាពេលកន្លងមក ហើយកងយោធពលខេមរភូមិន្ទ នឹងបន្តអនុវត្តនូវអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជានិងជប៉ុន ដែលបានចុះហត្ថលេខារួមគ្នាកាលពីឆ្នាំ២០១៣ នៅទីក្រុងតូក្យូ។

លោក ក៏បានអរគុណដល់កងទ័ពស្វ័យការពារជប៉ុន ដែលបានយល់ព្រមគាំទ្រ និងជួយកសាងនូវវិទ្យាស្ថានពហុជំនាញតេជោសែន លើជំនាញបញ្ជូនសារ និងគីមីសាស្ត្រ រួមទាំងការបំពាក់សម្ភារៈហ្វឹកហ្វឺន និងចាត់បញ្ជូនអ្នកជំនាញមកជួយរៀបចំកម្មវិធីសិក្សា បណ្តុះបណ្តាលយោធាចារ្យ បំពាក់សម្ភារៈទំនើបៗដល់កងពលតូចលេខ៧០ សម្រាប់បម្រើឱ្យការងារសង្គ្រោះគ្រោះមហន្តរាយ គ្រោះអគ្គីភ័យ និងបាក់រលំអគារ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម