ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់បញ្ជូនឃាតករទៅសម្លាប់លោកត្រាំជាការសងសឹកជូនឧត្តមសេនីយ៍ Qassem Soleimani
ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានប៉ងធ្វើឃាតដោយសារតែការចង់សងសឹកពីសំណាក់អ៊ីរ៉ង់ ក្រោយអតីតប្រធានាធិបតីរូបនេះបញ្ជាឲ្យសម្លាប់ឧត្តមសេរីយ៍អ៊ីរ៉ង់កាលឆ្នាំ២០២០។ នេះបើយោងតាមឯកសារចោទប្រកាន់បុរសបីនាក់ដែលប៉ងធ្វើឃាតមិនបានសម្រេចលើលោកដូណាល់ត្រាំ ចំនួន២លើកនៅមុនបោះឆ្នោត។

កាលថ្ងៃសុក្រ រដ្ឋអាជ្ញាអាមេរិកបានប្រកាសការចោទប្រកាន់មនុស្សបីនាក់ពីការប៉ុងប៉ងធ្វើឃាតលោក ដូណាល់ ត្រាំ កាលធ្វើយុទ្ធនាការឃោសនារកអ្នកគាំទ្រកាលខែកក្កដាក្នុងរដ្ឋ Pennsylvannia និងខែកញ្ញាក្នុងរដ្ឋ Florida។
ក្រសួងយុត្តិធម៌អាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Farhad Shakeri អាយុ៥១ឆ្នាំ ជាជនជាតិអាហ្វហ្គានីស្ថាន ដែលត្រូវបានគេជឿថា ស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់ ត្រូវបានប្រគល់ «ភារកិច្ច» ដោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ( IRGC) ក្នុងការផ្តល់ផែនការសម្លាប់លោក ដូណាល់ ត្រាំ ដែលបានបញ្ជាឱ្យធ្វើឃាតឧត្តមសេនីយ៍អ៊ីរ៉ង់ Qassem Soleimani ក្នុងឆ្នាំ២០២០នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក។
លោក Shakeri និងបុរសពីរនាក់ទៀត មានលោក Carlisle Rivera អាយុ៤៩ឆ្នាំ និង Jonathon Loadholt អាយុ ៣៦ឆ្នាំទាំងពីរនាក់រស់នៅទីក្រុង New York ត្រូវបានចោទប្រកាន់ដាច់ដោយឡែកពីគ្នាពីបទរៀបចំផែនការសម្លាប់អ្នកប្រឆាំង អ៊ីរ៉ង់-អាមេរិកនៅទីក្រុងញូវយ៉ក។
Rivera និង Loadholt ទាំងពីរនាក់នៅក្នុងមន្ទីរឃុំឃាំងរបស់សហរដ្ឋអាមេរិក និងបានបង្ហាញខ្លួននៅតុលាការនៅទីក្រុងញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍។
នាយក FBI លោក Christopher Wray បាននិយាយថា៖«ការចោទប្រកាន់ដែលបានប្រកាសនៅថ្ងៃនេះបង្ហាញឱ្យឃើញពីការបន្តការប៉ុនប៉ងដ៏អាក្រក់របស់អ៊ីរ៉ង់ដើម្បីកំណត់គោលដៅពលរដ្ឋអាមេរិក រួមទាំងប្រធានាធិបតីជាប់ឆ្នោតដូណាល់ ត្រាំ មេដឹកនាំរដ្ឋាភិបាលផ្សេងទៀត និងអ្នកប្រឆាំងដែលរិះគន់របបនេះក្នុងទីក្រុង Tehran»។
ការវិលត្រឡាប់ទៅកាន់អំណាចរបស់លោក ដូណាល់ ត្រាំ ត្រូវគេមើលឃើញថា លោកទំនងជាងបន្ធូរបន្ថយស្ថានភាពនៅអ៊ុយក្រែននិងរុស្ស៊ី ប៉ុន្តែលោកមិនដែលលើកឡើងពីការបន្ធូរដៃសម្រាប់ការគាំទ្រអ៊ីស្រាអែល ដែលជាសត្រូវធំរបស់អ៊ីរ៉ង់នៅមជ្ឈិមបូព៌ានោះទេ៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


