ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ ចូលរួមសន្និសីទលើកទី២ ស្តីពីការប្រឆាំងការឆបោក នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ
ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញចូលរួមសន្និសីទលើកទី២ ស្តីពីការប្រឆាំងការឆបោក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ ដការទៅចូលរួមសន្និសីទនៅប្រទេសកូរ៉េខាងត្បូងនេះ គឺទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

សន្និសីទលើកទី២ ស្តីពីការប្រឆាំងការឆបោក មានគណៈប្រតិភូចូលរួមសរុបប្រមាណ ២០០នាក់ មកពីស្ថាប័នអន្តរជាតិចំនួន ៣ (INTERPOL, EUROPOL និង UNODC) វិស័យឯកជន និងមន្ត្រីអនុវត្តច្បាប់នៃប្រទេសចំនួន ១៩ រួមមាន៖សាធារណរដ្ឋកូរ៉េ កម្ពុជា អង់គ្លេស ចិន សហរដ្ឋអាមេរិក ជប៉ុន កាណាដា អារ៉ាប៊ីសាអូឌីត ម៉ុងហ្គោលី ថៃ វៀតណាម ព្រុយណេ ហ្វីលីពីន ឥណ្ឌូនេស៊ី អង់ហ្គោឡា អ៊ែលសាវាឌ័រ ហ្សកដានី កៀហ្ស៊ីស៊ីស្ថាន និងអូស្ត្រាលី។

សន្និសីទ បានបង្កើតឡើងក្នុងគោលបំណងចែករំលែកវិធានការ ដែលបានធ្វើឡើងដោយប្រទេសដែលចូលរួម និងផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិទាក់ទងនឹងការប្រឆាំងការឆបោក និងអនុសាសន៍ លើការគំរាមកំហែងជាសកលពាក់ព័ន្ធការឆបោកតាមប្រព័ន្ធអ៊ិនធើណេត។ ផ្អែកតាមកម្មវិធី និងរបៀបវារ:ដែលបានកំណត់ គណប្រភិភូ បានចូលរួមកិច្ចពិភាក្សា និងស្តាប់ការចែករំលែកពីនិន្នាការនៃការឆបោក និងវិធានការឆ្លើយតបទាំងស្ថាប័នរដ្ឋ និងវិស័យឯកជន។
ឆ្លៀតក្នុងឱកាសនេះដែរ លោក ហែម សុវត្ថិ ក៏បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក Kim Byung-chan ប្រធាននាយកដ្ឋានស៊ើបអង្កេត នៃទីភ្នាក់ងារនគរបាលជាតិកូរ៉េខាងត្បូង ដោយបានពិភាក្សាផ្លាស់ប្តូរយោបល់ លើកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងការកសាងសមត្ថភាពកងកម្លាំងនគរបាលផងដែរ៕





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


