ព័ត៌មានជាតិ
ស្ត្រីម្នាក់ធ្វើក្រចកនៅក្បែរផ្សារ(ចាម)វិជ្ជមានកូវីដ-១៩
ស្ត្រីម្នាក់ដែលមានមុខរបរធ្វើក្រចកនិងលក់ដូរគ្រឿងសំអាងមានវិជ្ជមានកូវីដ១៩។
ការរកឃើញនេះគឺនៅរសៀលថ្ងៃទី១៤ ខែមីនា ស្ថិតក្បែរផ្សារ(ចាម)ផ្លូវ៣៦៩ភូមិព្រែកតាពៅសង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
អ្នកឃើញហេតុការណ៍បាននិយាយថា ទីតាំងខាងលើគឺសម្បូរទៅដោយស្រីៗទៅធ្វើក្រចកសឹងរាល់ថ្ងៃហើយមិនដឹងថាមានស្ត្រីប៉ុន្មានអ្នកដែលឆ្លង។

អ្នកផ្សារបាននិយាយថា កាលពីអំឡុង៣ថ្ងៃមុនគេឃើញស្ត្រីធ្វើក្រចកបានទៅទិញថ្នាំពេទ្យនៅឃ្លីនិកមួយកន្លែងក្បែរផ្សារ(ចាម)នេះ។ ដូច្នេះនឹងអាចមានអ្នកពាក់ព័ន្ធច្រើនពិសេសគឺស្ត្រីតែម្តង។
គួរបញ្ជាក់ថា នេះជាទីតាំងចំនួន១៩ហើយដែលជាប់ពាក់ព័ន្ធទៅនិងការរកឃើញមានអ្នកវិជ្ជមានកូវីដ១៩និងត្រូវធ្វើចត្តាឡីសក័។
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ពីជំងឺដ៏សាហាវនេះ។ ពិសេសត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននោះគឺ៣កុំ ៣ការពារ៕
អត្ថបទ ៖ នរា

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


