Connect with us

សន្តិសុខសង្គម

អាជ្ញាធរសង្កាត់ភ្លេីងឆេះរទេះ ស្នេីសុំក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ជួយស្ថាបនាផ្លូវមួយខ្សែតភ្ជាប់ពីភូមិចំនួន២ ចូលទៅតំបន់សេដ្ឋកិច្ចពិសេស

បានផុស

នៅ

លោក​ សុិន វុទ្ធី ចៅសង្កាត់ភ្លើងឆេះរទេះ​ នៃរដ្ឋបាលខណ្ឌកំបូល បានស្នើសុំឲ្យក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ជួយស្ថាបនាផ្លូវមួយខ្សែតភ្ជាប់ពីភូមិចំនួន២ ចូលទៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ​ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករកម្មការរិនីរោងចក្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើសុំឲ្យក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ជួយស្ថាបនាផ្លូវខាងលើនេះ គឺដោយសារលោកមើលឃើញពីទុក្ខលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករកម្មការរិនីរោងចក្រដែលធ្វើដំណើរឆ្លងកាត់ពីភូមិភ្លេីងឆេះរទេះលិច​ និងភ្លេីងឆេះរទេះ​កេីត ចូលទៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខណៈដែលផ្លូវនេះកំពុងខូចខាតខ្លាំង។

លោកចៅសង្កាត់បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៦​ ខែធ្នូ​ ឆ្នាំ២០២៤​នេះថា ក្នុងសំណើរនេះ អាជ្ញាធរសុំស្នើឲ្យក្រុមហ៊ុនជួយ​សម្រួលបេីកផ្លូវឱ្យធំទូលាយ​ និងចាក់ជាផ្លូវបេតុង​ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ពលរដ្ឋ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៥ធ្នូ លោក​ សុិន វុទ្ធី ចៅសង្កាត់ភ្លើងឆេះរទេះ និងលោកស្រីមេភូមិបានចុះពិនិត្យ និងសិក្សាផ្លូវលំមួយខ្សែឆ្លងកាត់ពីភូមិភ្លេីងឆេះរទេះលិច​ និងភ្លេីងឆេះរទេះ​កេីត ដែលកំពុងរងការខូចខាតខ្លាំង និងបានដាក់ជាសំណើឲ្យក្រុមហ៊ុនជួនស្ថាបនា។ តែទោះយ៉ាងណាខាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នៅមិនទាន់ឆ្លើយតបយ៉ាងណានោះទេ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម