ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ ចុះពិនិត្យណែនាំដល់តំណាងអាជីវករលក់ដូរ តាមបណ្ដោយផ្លូវ ១៣០០
អភិបាលខណ្ឌឫស្សីកែវ ចុះពិនិត្យទីតាំងលក់ដូរបណ្ដោះអាសន្នដែលអាជ្ញាធរខណ្ឌបានរៀបចំជូនអាជីវករឲ្យមកលក់នៅតាមបណ្ដោយផ្លូវ ១៣០០ ទល់មុខ ក្រសួងដែនដី ដើម្បីបញ្ចៀសការកកស្ទះសោភ័ណភាពតាមដងផ្លូវ ក្នុងមូលដ្ឋាន និង រក្សាសណ្ដាប់ធ្នាប់ឲ្យមានរបៀបរៀបរយជានិច្ច ជៀសវាងបង្កភាពរញ៉េរញ៉ៃ។

បើតាមការបញ្ជាក់ពី លោក ជិត ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានឲ្យ កម្ពុជាថ្មី ដឹងថា ការចុះរៀបចំសណ្ដាប់ធ្នាប់នេះ បានធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍អ្នកលក់ដូរលើដីចំណីផ្លូវមែន តែប្រជាពលរដ្ឋភាគច្រើន មានការសាទរដល់កងកម្លាំងសន្តិសុខ ក៏ដូចជាអាជ្ញាធរខណ្ឌ ដូច្នេះត្រូវអនុវត្តតាមមតិភាគច្រើន និង បញ្ឈប់ការយកចិញ្ចើមផ្លូវសាធារណៈដាក់តាំងលក់ប្រកបរបរអាជីវកម្ម ដើម្បីចូលរួមថែរក្សាសោភ័ណភាព សុវត្ថិភាព របៀបរៀបរយ ក្នុងមូលដ្ឋានខណ្ឌ នៃរាជធានីភ្នំពេញ។

នាឱកាសនោះ លោកអភិបាលខណ្ឌឫស្សីកែវ បានអញ្ជើញចុះជួបសំណេះសំណាល និងណែនាំដល់ពលរដ្ឋដែលជាតំណាងអាជីវករលក់ដូរតាមបណ្ដោយផ្លូវ ១៣០០ ទល់មុខ ក្រសួងដែនដី ឲ្យចូលរួមសហការគ្នា ថែរក្សា និងធានា ឲ្យបាននូវសណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យ ទីសាធារណៈ ឲ្យបានត្រឹមត្រូវ។

ជាមួយនេះ លោកអភិបាលខណ្ឌឫស្សីកែវ ក៏បានស្នើឲ្យអាជីវករទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សាអនាម័យ បរិស្ថាន ដោយត្រូវវេចខ្ចប់សំរាមដាក់ក្នុងធុងឲ្យបានត្រឹមត្រូវក្រោយលក់ដូររួច មិនត្រូវតាំងទីលំនៅរស់នៅ ជាពិសេសត្រូវរក្សាសណ្ដាប់ធ្នាប់ឲ្យមានរបៀបរៀបរយជានិច្ច៕
អត្ថបទ ៖ ម៉េង




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


