ព័ត៌មានជាតិ
បុរសភេទទី៣មកពីខេត្តព្រះសីហនុ សង្ស័យមានករណីពាក់ព័ន្ធជំងឺកូវីដ-១៩
នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ក្រុមការងារខេត្តបានសហការជាមួយចៅសង្កាត់ មេភូមិ មេប៉ុសិ៍្ត គ្រូពេទ្យបានចុះស្រាវជ្រាវករណីសង្ស័យជំងឺកូវីដ១៩ នៅភូមិសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

បុរសភេទទី៣រូបនេះមានឈ្មោះ ប្រាក់ ធារ៉ា អាយុ៣០ឆ្នាំ រស់នៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ផ្ទះនៅជាប់ផ្សារសំរោង មានមុខរបរ មិនពិតប្រាកដ។ បុរសរូបនេះ បានទៅរស់នៅក្រុងព្រះសីហនុ រយៈពេល៣ខែ និងបានត្រឡប់មកខេត្តឧត្តរមានជ័យកាលពីថ្ងៃទី០២ខែមីនា ឆ្នាំ២០២១។
នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ក្នុងរយៈពេល១០ថ្ងៃ មានអាការះមិនស្រួលខ្លួន មានរោគសញ្ញាឈឺច្រមុះហៀរសំបោរ បានមកពីគ្រោះបន្ទប់ថែទាំ ហើយបានចាក់ថ្នាំនិងត្រឡបទៅផ្ទះវិញ។ រហូតដល់ថ្ងៃទី១២ ក៏ត្រឡប់មកម្ដងទៀត ទើបម្ដាយរបស់គាត់បានរាយការណ៍មកសមត្ថកិច្ច ដោយបានរៀបរាប់ពីប្រវត្ដិនៃការធ្វើដំណើរចេញពីកំពង់សោមមកភ្នំពេញ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ តាមរថយន្ដតាក់ស៊ី និងចេញបន្តភ្នំពេញសៀមរាប និងបានឡើងឡានតាក់ស៊ី បន្តមកខេត្តសៀមរាប ឧត្តរមានជ័យ តាមរថយន្តកាម៉ារី ពណ៌ទឹកប្រាក់ មានគ្នា៥នាក់ព្រះសង្ឃ១អង្គ គ្រូបង្រៀន១នាក់ និងកូនសិស្សលោក។

គ្រួសារបុរសនេះមានគ្នា៧នាក់ក្នុងនោះមានគ្រួសារសំអាងការហេង ស្រីនិច មានគ្នា៥នាក់ អ្នកលក់ដូរក្នុងផ្សារលក់គ្រឿងសំអាង និងអ្នកវេលុយនៅផ្សារសំរោង។
សមត្ថកិច្ចបានបញ្ជូនបុគ្គលឈ្មោះប្រាក់ ធារ៉ា ទៅមន្ទីរពេទ្យដើម្បីព្យាបាល និងយកសំណាកទៅពិនិត្យនៅមន្ទីរពិសោធន៍ និងតម្រូវឲ្យគ្រួសារ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវធ្វើចត្តាឡីស័ក នៅផ្ទះក្រោមការគ្រប់គ្រងរបស់ភូមិ និងប្រជាការពារ៕
អត្ថបទ ៖ ចាន់ ធី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


