ចរាចរណ៍
បើករថយន្តលឿន រេចង្កូតបុកបង្កាន់ដៃរបងព្រលានយន្តហោះ ក្រឡាប់ផ្ងារជើង
រថយន្តតូយ៉ូតាព្រូស ១ គ្រឿង បើកបរលឿន បួងគេចពីរថយន្ត ១ គ្រឿងទៀត មិនចាំម៉ាក បណ្ដាលឲ្យជ្រុលទៅបុកបង្កាន់ដៃរបងព្រលានយន្តហោះក្រឡាប់ផ្ងារជើងឡើងលើ តែសំណាងល្អតៃកុងមិនមានរងរបួសនោះទេ។

ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៣ និង ៤៥ នាទីទៀបភ្លឺ ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មានបញ្ជាក់ពីតៃកុងរថយន្តបង្កម៉ាកតូយ៉ូតាព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BO-6673 បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈបើកបរមកដល់ចំណុចខាងលើ ក៏បានបួងចង្កូតគេចពីរថយន្ត ១ គ្រឿង ដែលបើកនៅខាងមុខ មកខាងស្ដាំ បណ្ដាលឲ្យជ្រុលទៅបុករះបង្កាន់ដៃរបងដាច់ខូចខាតជាច្រើនកង់ បន្ទាប់មករថយន្តក៏ក្រឡាប់ផ្ទប់នឹងរបងព្រលានយន្តហោះ រងការខូចខាតបន្តទៀត។ ហេតុការណ៍នេះមិនបង្កគ្រោះថ្នាក់ដល់តៃកុងរថយន្ត និងអ្នកដំណើរនោះទេ។ ក្រោយបង្ករួច ម្ចាស់រថយន្តក៏បានបើកទ្វារលូនចេញមកខាងក្រៅ ហើយហៅម៉ូតូកង់បីជិះគេចខ្លួនទៅបាត់ស្រមោល។

ក្រោយពេលកើតហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើ រថយន្តបង្កត្រូវបាននគរបាលផ្នែកជំនាញចរាចរណ៍ ស្ទូចអូសយកទៅរក្សាទុកនៅការិយាល័យស្នងការនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយថ្ងៃក្រោយបន្ត៕
អត្ថបទ ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


