ព័ត៌មានអន្ដរជាតិ
ជំងឺមួយទៀតស្រដៀងកូវីដ-១៩ កំពុងផ្ទុះនៅចិន
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងចិន បានចេញសេចក្តីប្រកាសអំពីការផ្ទុះឡើងនៃជំងឺមួយប្រភេទដែលស្រដៀងទៅនឹងកូវីដ១៩ ខណៈករណីឆ្លងកំពុងកើនឡើងទូទាំងប្រទេសជាពិសេសនៅតាមខេត្តភាគខាងជើងតែម្តង។

តាមការចុះផ្សាយរបស់ World of Buzz កាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែធ្នូឆ្នាំ២០២៤ ជំងឺនេះមានឈ្មោះ HMPV ឬគេហៅថា Human Metapneumovirus ហើយតាមពិតទៅវាត្រូវបានគេរកឃើញតាំងតែពីឆ្នាំ២០០១មកម្ល៉េះ ប៉ុន្តែគ្មានវ៉ាក់សាំងឬថ្នាំព្យាបាលជាក់លាក់ទេ ពោលអ្នកជំងឺត្រូវព្យាបាលតាមរោគសញ្ញា។
ស្របពេលជាមួយគ្នានេះ សារព័ត៌មាន Sin Chew ផ្សាយថា ករណីថ្មីបានផ្ទុះខ្លាំងចាប់តាំងពីដើមរដូវរងាមក ដោយកុមារអាយុក្រោម១៤ឆ្នាំ មានហានិភ័យឆ្លងខ្លាំងជាងគេ ប៉ុន្តែចិន មិនទាន់ចេញរបាយការណ៍ជាក់លាក់អំពីតួលេខឡើយ។

ជំងឺនេះគឺចេញអាការស្រដៀងហ្នឹងកូវីដ១៩បេះបិទ ដូចជាក្អក ក្តៅខ្លួន តឹងច្រមុះ ដង្ហក់និងឈឺសាច់ដុំ ហើយត្បិតតែវាមិនមានអត្រាមរណភាពខ្ពស់ ប៉ុន្តែបើឆ្លងហើយ ផ្លូវដង្ហើមរបស់អ្នកជំងឺក៏រងផលប៉ះពាល់ខ្លាំងគួរសមដែរ ជាពិសេសអាចឈានដល់រលាកទងសួត ទៀតផង។
ចំពោះការឆ្លងវិញ HMPV ក៏ស្រដៀងកូវីដ១៩ដែរ ដោយវាឆ្លងតាមរយៈដំណក់ទឹក ការប៉ះដោយផ្ទាល់ឬដោយប្រយោលជាមួយអ្នកជំងឺ ការក្អក កណ្តាស់ ឬការប៉ះផ្ទៃដែលមានមេរោគ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ្នកវិទ្យាសាស្ត្រឲ្យត្រៀមខ្លួន! ជំងឺឆ្លងសាហាវៗនឹងផ្ទុះឡើង ដោយសារអាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


