ចរាចរណ៍
រថយន្ដព្រូសបុករះម៉ូតូពីរគ្រឿងចូលផ្ទះពលរដ្ឋរបួសធ្ងន់ពីរនាក់
ស្ត្រីរងគ្រោះពីរនាក់ម្ដាយ និងកូនត្រូវបានរថយន្ដម៉ាកព្រូសបុករះចូលផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងរបួសធ្ងន់ និងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២៥នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ តាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានអោយដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បេីករថយន្ត តូយូតា ព្រូស ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2BY-0331 តាមបណ្ដោយផ្លូវ ម៉ៅសេទុង ទិសដៅបញ្រ្ចាសគ្នាជាមួយម៉ូតូជនរងគ្រោះ ខណៈមកដល់ចំណុចកើតហេតុ រថយន្តក៏ស្រាប់តែរេចង្កូតទៅបុករះម៉ូតូ២គ្រឿងបណ្ដាលស្រ្តីជាម្ដាយ និងកូនស្រីរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ។

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕
អត្ថបទ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


