Connect with us

សន្តិសុខសង្គម

Update៖ សមត្ថកិច្ចគ្រប់គ្រងករណីអគ្គិភ័យនៅសង្កាត់កន្ទោកបានទាំងស្រុង

បានផុស

នៅ

បន្ទាប់ពីបង្កការភ្ញាក់ផ្អើលដល់កម្មករកម្មការិនីនៅក្នុងរោងចក្រ ករណីអគ្កិភ័យឆាបឆេះ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងជំនាញបង្ការ និងពន្លត់អគ្គិភ័យចុះដល់កន្លែងកើតហេតុ និងបានអន្តរាគមន៍គ្រប់គ្រងស្ថានការណ៍បានទាំងស្រុងហើយ នៅម៉ោង៧និង៣៥នាទីព្រឹកថ្ងៃទី១៦មករា ដដែលនេះ។ បើតាមមន្ត្រីសមត្ថកិច្ច ករណីនេះបានកើតឡើងដោយសារឆ្លងចរន្ដអគ្គិសនីលើពិដាននៃរោងចក្រ តែដោយសារមានការអន្តរាគមន៍ទាន់ពេលវេលា ទើបមិនបង្កឲ្យមានការឆេះរាលដាលធ្ងន់ធ្ងរនោះទេ។

សូមបញ្ជាក់ថា ករណីឆេះរោងចក្រនៅក្នុងមូលដ្ឋានសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ នេះ កម្លាំងសមត្ថកិច្ចបានចេញរថយន្ដពន្លត់អគ្គិភ័យចំនួន៥គ្រឿងដល់កន្លែងកើតហេតុ ដើម្បីត្រៀមអន្តរាគមន៍បាញ់ពន្លត់ឲ្យទាន់ពេលវេលា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម