ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត
ក្នុងរយៈពេល១៣ខែកន្លងទៅនេះ យោធាមីយ៉ាន់ម៉ាបានបណ្ដេញមនុស្សប្រហែល ៥៦០០០នាក់ដែលភាគច្រើនលើសលប់ជាជនជាតិចិន ទៅកាន់ប្រទេសនិងដែនដីអធិបតេយ្យផ្សេងៗ ដោយអ្នកត្រូវបណ្តេញចេញភាគច្រើនត្រូវបានសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការបោកប្រាស់តាមអ៊ីនធឺណិត និងល្បែងអនឡាញ។ យោងការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុន NHK។

ជនជាតិបរទេសចំនួន ៥៥៧១១នាក់ទៅកាន់ប្រទេសដើមវិញនៅចន្លោះថ្ងៃទី៥ខែតុលា ឆ្នាំ ២០២៣ដល់ថ្ងៃទី១៣ខែមករាឆ្នាំ២០២៥។ ក្នុងចំណោមពួកគេ មានជាង៥៣៣០០នាក់ជាជនជាតិចិន ឬស្មើនឹងជាង៩០ភាគរយនៃចំនួនសរុប។ អ្នកដែលត្រូវបានបណ្តេញចេញទាំងនោះមកពីប្រទេសចំនួន ២៩និងដែនដីអធិបតេយ្យ នៅអាស៊ី អឺរ៉ុប និងអាហ្វ្រិក។
ក្នុងពេលកន្លងមកនេះ តារាសម្ដែងចិនម្នាក់ក៏បានបាត់ខ្លួនក្នុងទីប្រជុំជនថៃជាប់ព្រំដែនមីយ៉ាន់ម៉ាកាលពីដើមខែនេះ។ ក្រោយមកអាជ្ញាធរថៃបានកំណត់ទីតាំងរបស់គាត់នៅមីយ៉ាន់ម៉ា ហើយបាននាំគាត់ត្រឡប់ទៅប្រទេសថៃវិញដោយមានកោរសក់ទៀតផង។ ក្រុមសង្គមស៊ីវិលថៃ បាននិយាយថា វាអាចទៅរួចដែលមនុស្សជាង ៦០០០នាក់មកពី ២១ប្រទេសត្រូវបានចាប់ឃុំខ្លួនក្នុងប្រទេសមីយ៉ាន់ម៉ាគិតត្រឹមថ្ងៃទី៧ខែមករា។
យោធាមីយ៉ាន់ម៉ាហាក់ដូចជាកំពុងហៅការនិរទេសនេះថាជាសមិទ្ធិផលមួយ ខណៈចំណាត់ការនេះកើតឡើងចំពេលមានការអំពាវនាវអន្តរជាតិកាន់តែខ្លាំងឡើងសម្រាប់ខ្លួនដើម្បីដោះស្រាយឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តមកពីប្រទេសមីយ៉ាន់ម៉ា។ជាមួយគ្នានេះអាជ្ញាធរថៃ និងចិន ដែលជាប់ព្រំដែនមីយ៉ាន់ម៉ា ក៏បាននិងកំពុងបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការប្រឆាំងនឹងសកម្មភាពឧក្រិដ្ឋកម្មបែបនេះផងដែរ៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


