Connect with us

ព័ត៌មានអន្ដរជាតិ

អត្រា​ធ្វើ​អត្តឃាត​​​ខ្ពស់​​នៅ​​​អាស៊ាន​ ថៃ​ប្រឈម​​វិបត្តិ​ផ្លូវ​​ចិត្តខ្លាំង​​ចំ​ពេល​កូវីដ​-​១៩​

បានផុស

នៅ

បុគ្គលិក​បម្រើ​ផ្លូវ​ភេទ បុគ្គលិក​​វិស័យ​ទេសចរណ៍​ និង​​ជន​ចំណាក់​ស្រុក​ទៅ​ទី​ក្រុង​​​ស្ថិត​​ក្នុង​ចំណោម​ជន​រង​គ្រោះ​នៃ​វិបត្តិ​កូវីដ-១៩​នៅ​​ក្នុង​ប្រទេស​ថៃ។ តើ​ប្រទេស​ថៃ​ដោះ​ស្រាយ​វិបត្តិ​សុខភាព​ផ្លូវ​ចិត្ត​ដោយ​របៀប​ណា?  នេះ​បើ​តាម​កម្មវិធី​ Undercover Asia បាន​​រក​ឃើញ។

មន្ត្រីសុខាភិបាលថៃបង្ហាញពីជំងឺស្ត្រេចពាក់ព័្ធនឹងកូវីដ-១៩
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំងឺ​ឆ្លង​កូវីដ-១៩បាន​ធ្វើ​ឲ្យ​បាត់​បង់​ការងារ​​​រាប់​លាន​នៅក្នុង​ប្រទេស​ថៃ​កាល​ពី​ឆ្នាំ​មុន។ ​ស្ត្រី​​ឈ្មោះ Unyakarn Booprasert ស្វែងរក​ឃើញ​ថា គាត់​គ្មាន​ភាព​កក់​ក្តៅ និង​គ្មាន​មិត្ត​ភក្តិ ឬ​សាច់ញាតិ​ណា​ម្នាក់​ជួយ​​គាត់​ឡើយ។

ស្ត្រី​វ័យ​៥៩​ឆ្នាំ​បាន​យក​មី​មួយ​កញ្ចប់​សម្រាប់​ធ្វើ​អាហារ​៣​ពេល។ គាត់​​អស់​សង្ឃឹម​ទៅ​លើ​ប្រាក់​ប្រមាណ​៦៥៥​ដុល្លារ​​​ដែល​រដ្ឋាភិបាល​សន្យា​ផ្តល់​​ឲ្យ​​ក្នុង​រយៈ​ពេល​៣​ខែ តាម​រយៈ​គម្រោង​ No One Left Behind។

នៅ​ពេល​គាត់​ដឹង​ថា គាត់​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ដាក់​ពាក្យ១៥​លាន​នាក់​ដែលមិន​មាន​លក្ខណៈ​សម្បត្តិ​​​ដើម្បី​ទទួល​បាន​ប្រាក់​​ជំនួយ​ គាត់​ក៏​សម្រេច​​តវ៉ា​ទៅ​​ដល់​អាជ្ញាធរ​ថៃកាល​ពី​ខែ​មេសា ឆ្នាំ​មុន។

ស្ត្រី​ដែល​ជា​អ្នក​បោសសំអាត​បាន​និយាយ​ថា ៖«នៅ​ពេល​ខ្ញុំ​ទៅ​ដល់​​ក្រសួង​ហិរញ្ញវត្ថុ ពួក​គេ​មិន​ស្តាប់​​ខ្ញុំ​ទេ។ សកម្មភាពរបស់​ពួក​គេ មនុស្ស​ក្រ​ប្រៀប​ដូច​ជា​សត្វ​ជ្រូក​ឬ​ឆ្កែ»។

Unyakarn បាន​ព្យាយាម​សម្លាប់​ខ្លួន​ដោយ​ផឹក​ថ្នាំ​ពុល​កណ្តុរ​នៅ​ខាង​មុខ​អគារ​ក្រសួង។ គាត់​បាន​ប្រាប់​កម្មវិធី Undercover Asia ថា ៖«ខ្ញុំ​ចង់​តវ៉ា។ វាមិន​មែន​កើត​ឡើង​តែ​លើ​ខ្ញុំ​ទេ។ វា​កើត​ឡើង​លើ​មនុស្ស​ច្រើន​ណាស់»។

បន្ទាប់​ពី​ការ​ប៉ុន​ប៉ង​​ធ្វើ​អត្តឃាត អជ្ញាធរ​បានពិចារណា​លើ​ករណី​របស់​គាត់ ហើយ​សម្រេច​ឲ្យ​គាត់​អាច​ទទួល​​បាន​ប្រាក់​ជំនួយ​។

ស្ត្រី​ឈ្មោះ Unyakarn Booprasert

អត្តឃាត​នៅ​ក្នុង​ប្រទេស​ថៃបាន​កើន​ឡើង​ខ្ពស់​នៅ​កំឡុង​ពេល​កូវីដ-១៩។ សរុប​អ្នក​សម្លាប់​ខ្លួន​ចំនួន​២៥៥១​នាក់​​ត្រឹម​តែ​៦​ខែ​ដំបូង​កាល​ពី​ឆ្នាំ​២០២០ ដែលល​បាន​កើន​ឡើង​ចំនួន​២២​%​ បើ​ប្រៀប​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៩។ មន្ត្រីសុខាភិបាលបាន​ឲ្យ​ដឹង​ថា ចំនួនអត្តឃាត​បាន​កើត​ឡើង​​ពាក់​ព័ន្ធ​នឹងបញ្ហា​កូវីដ។

ក្រុម​ដែល​ទទួល​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ពី​វីរុស​ឆ្លង​រួម​មាន​បុគ្គលិក​វិស័យ​ទេសចរណ៍ បុគ្គលិក​បម្រើ​​ផ្លូវ​ភេទ និង​ជន​អន្តោ​ប្រវេសន៍។ ទេសចរណ៍​បរទេសដែល​​មាន​១២​%​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​ថៃ​​​បាន​​ដួល​រលំ បន្ទាប់​ពី​ការ​ហោះ​ហើរ​អន្តរជាតិ​ត្រូវ​បាន​បិទ​ដោយ​សារ​កូវីដ-១៩។​

លោក Thanaporn Sriyakul សេដ្ឋកិច្ច​វិទូ​បាន​និយាយ​ថា ទន្ទឹម​ជា​មួយ​​គ្នា​នេះ បុគ្គលិក​​បម្រើ​​ផ្លូវ​ភេទ​​​មិន​បាន​ចុះ​បញ្ជី​ក្នុង​ប្រព័ន្ធ​សន្តិសុខ​សង្គម​​ និង​មានលទ្ធផល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ដោយ​មាន​កម្រិត។​

ស្ត្រី​បម្រើ​ផ្លួវ​ភេទ​នៅ​ថៃតាម​ការ​ប៉ាន់​ស្មាន​ប្រហែល​ជា៨០​ម៉ឺន​ទៅ​ជាង​២​លាន​នាក់

ជន​ចំណាក់​ស្រុក​ពី​ជន​បទ​ទៅ​ទី​ក្រុង​ក៏​ប្រឈម​នឹង​ផលវិបាក​ក្នុង​ការ​ទទួល​បាន​ជំនួយ​ពី​គម្រោង No One Left Behind ដែរ ដោយ​សារ​ពួក​គេ​ត្រូវ​បាន​ចាត់ចំណាត់​ថ្នាក់​ជា​កសិករ​ដែល​ស្ថិត​នៅ​ក្រោម​គម្រោង​ហិរញ្ញវត្ថុ​ផ្សេង​គ្នា។

លោក Varoth Chotpitayasunondh អ្នក​នាំ​ពាក្យ​នាយកដ្ឋាន​សុខភាព​ផ្លូវ​ចិត្ត​នៃ​ក្រសួង​សុខាភិបាល​សាធារណៈ​​បាន​និយាយ​ថា អត្រា​សម្លាប់​ខ្លួន​នេះ​​ប្រហាក់​ប្រហែល​ទៅ​អត្តឃាត​នៅ​ក្នុង​​វិបត្តិ​សេដ្ឋកិច្ច​អាស៊ី​​កាល​ពី​​ឆ្នាំ​១៩៩៧ ​ដែល​បាន​កើន​ឡើង​​ប្រហែល​ជា​២០​ទៅ​២៥​%។

ប៉ុន្តែ​មិន​ពេល​វីរុស​ផ្ទុះ​ឡើង ប្រទេស​ថៃ​មាន​អត្រា​សម្លាប់​ខ្លួន​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍ ដែល​ត្រូវ​បាន​មើល​ឃើញ​ អ្នក​ជំនាញ​សុខភាព​ផ្លូវ​ចិត្ត និង​អ្នក​តស៊ូ​មតិ​​ជំរុញ​ឲ្យ​មាន​ធន​ធាន​បន្ថែម​ដើម្បី​ដោះ​ស្រាយ​បញ្ហា។

យោង​តាម​អង្គការ​សុខភាព​ពិភព​លោក (WHO) កាល​ពី​ឆ្នាំ​២០១៩ អត្រា​ធ្វើ​អត្តឃាត​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​ថៃ​មាន​១៤.៤​នាក់​ក្នុង​ចំណោម​មនុស្ស ១០០ ០០០​នាក់ ខណៈ​​អត្រា​ស្តង់ដារ​ពិភព​លោក​១០.៥​នាក់​ក្នុង​ចំណោម ១០០ ០០០​នាក់។

បើ​ប្រៀប​ធៀប អត្រា​ធ្វើ​អត្តឃាត​​នៅ​ក្នុងសមាជិក​​ប្រទេស​អាស៊ី​អាគ្នេយ៍​​ដែល​ WHO បានប្រែ​ប្រួល​មាន​ ៣.២​នាក់ (ហ្វីលីពីន) ដល់ ១១.២​នាក់ (សិង្ហបុរី) ក្នុង​ចំណោម​មនុស្ស​១០០ ០០០​នាក់។

នៅ​ប្រទេស​ថៃ​មាន​ការ​ប៉ុន​ប៉ងសម្លាប់​ខ្លួន​រាល់​១០​នាទី​ម្តង។

លោក Antonio L Rappa 

យោង​តាមលោក Antonio L Rappa សាស្ត្រាចារ្យ​​ជំនាញវិទ្យាសាស្ត្រ​សង្គម​នៃសកល​វិទ្យាល័យសិង្ហបុរី ដែល​បាន​សិក្សា​ពី​វប្បធម៌ ប្រវត្តិ​សាស្ត្រ និង​នយោបាយ​ថៃ​ជាង​២០​ឆ្នាំ​កន្លង​​មក​បាន​និយាយ​ថា ហេតុ​ផល​វប្បធម៌ និង​សេដ្ឋកិច្ច​ស៊ី​ជម្រៅ​​រួម​ចំណែក​ធ្វើ​ឲ្យ​​អាត្រា​ធ្វើ​អត្តឃាត​​ខ្ពស់​នៅ​ក្នុង​ប្រទេស​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

សម្ដេចតេជោ ចោទសួរទៅកាន់វិទ្យុមួយថា តើល្ងង់មែនទេ ដែលវាយប្រហារភរិយាសម្ដេចធិបតី?

ជីវិតកម្សាន្ដ៦០ នាទី មុន

ក្រោយលែងលះ តារាហុងកុង Roger សល់ទ្រព្យ ១១ លានដុល្លារ ខណៈអតីតភរិយាចុះចេញតែខ្លួន

ព័ត៌មានជាតិ២ ថ្ងៃ មុន

វៀតណាម បំពាក់គ្រឿងឥស្សរិយយសជូនទាហាន និងមន្រ្តីកម្ពុជា ដែលមានស្នាដៃរុករកអដ្ឋិធាតុកងទ័ពធ្វើមាតុភូមិនិវត្តន៍

ព័ត៌មានជាតិ១ ថ្ងៃ មុន

សាលាដំបូងខេត្តសៀមរាប ស្រាយបំភ្លឺរឿងដោះលែងជនល្មើស ១៤នាក់ ឱ្យនៅក្រៅឃុំ ជុំវិញករណីរំលោភបូកក្មេងស្រីអាយុ ១៥ឆ្នាំ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

សម្ដេចធិបតី៖ «ខ្ញុំមានសិទ្ធិគ្រប់គ្រាន់ក្នុងការតែងតាំងផ្លាស់ប្ដូរអគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាគ្រប់ពេលវេលា»

Sokha Hotels

ព័ត៌មានពេញនិយម