ចរាចរណ៍
មនុស្ស ០៥ នាក់ ខណៈដើរឆ្លងផ្លូវ ត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង រងរបួសធ្ងន់
រថយន្ត ១ គ្រឿង សង្ស័យបើកលឿន ទៅបុកមនុស្ស ០៥ នាក់ កំពុងដើរឆ្លងផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់នៅមន្ទីរពេទ្យ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ២០ នាទីយប់ ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥ តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ នៅខាងមុខផ្សាររាត្រី ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា គេបានឃើញបុរសម្នាក់ បើករថយន្ត ១ គ្រឿង ម៉ាក Hilux VIGO ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2G-0900 សង្ស័យស្រវឹងស្រា បើកតាមបណ្ដោយផ្លូវ ព្រះស៊ីសុវត្ថិ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចច្រកចូលខាងមុខផ្សាររាត្រី ក៏មានមនុស្សប្រុស-ស្រីចំនួន ០៥ នាក់ បានដើរឆ្លងផ្លូវពីសួនច្បារមាត់ទន្លេ បម្រុងចូលទៅផ្សាររាត្រី។ ភ្លាមៗ នោះ ស្រាប់តែរថយន្តមិនបន្ថយល្បឿននោះទេ បានមកបុកមនុស្សពេញទំហឹងតែម្ដង បណ្ដាលឲ្យរបួសធ្ងន់ទាំង ៥ នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះធ្វើការវាស់វែងយករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕
អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


