Connect with us

ព័ត៌មានអន្ដរជាតិ

ខ្យល់ពុល​នៅ​ទីក្រុង​បាងកក ​បង្ក​ការ​​​ខាត​បង់​​សេដ្ឋកិច្ច​ជិត​៩០​លាន​ដុល្លារ​

បានផុស

នៅ


ការខូចខាតផ្នែកសេដ្ឋកិច្ចរបស់ថៃដែលបណ្តាលមកពីការបំពុល​ក្នុង​​​និងជុំវិញទីក្រុងបាងកក ក្នុងរយៈពេលមួយខែត្រូវបានប៉ាន់ប្រមាណថាមានចំនួនប្រហែល ៣ ពាន់លានបាត (៨៩.៤ លានដុល្លារ)។ យោង​ការចេញផ្សាយរបស់​ Vietnam Plus នៅថ្ងៃទី២៨ខែមករានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការខូចខាតផ្នែកសេដ្ឋកិច្ចត្រូវបានគេប៉ាន់ប្រមាណថា ប្រហែល ៣ ពាន់លានបាត ( ៨៩.៤ លានដុល្លារអាមេរិក)ពីការបាត់បង់ឱកាសដែលបណ្តាលមកពីការបំពុលខ្យល់ ដែលលើសពីជាមធ្យម​ភាគ​ ១០០µg/m³ នៅលើសន្ទស្សន៍គុណភាពខ្យល់ (AQI) នៅក្នុង និងជុំវិញទីក្រុងបាងកក ក្នុងរយៈពេលមួយខែចុង​ក្រោយ​នេះ​។ នេះបើយោងតាមការវាយតម្លៃដោយ​មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn របស់ប្រទេសថៃ (KRC)។

បើតាមការរាយការណ៍ដោយសេវាព័ត៌មានភាសាអង់គ្លេសក្នុងស្រុក Thai PBS World បានឲ្យដឹងថា សមាសភាគល្អិត​ (PM2.5) ច្រើនពេកនៅក្នុងបរិយាកាសនាំឱ្យការចំណាយលើការព្យាបាលវេជ្ជសាស្រ្ត និងការថែទាំសុខភាពការពារ ដូចជា​របាំង​មុខ (ម៉ាស)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និ​​​​​​​​​​​ងម៉ាស៊ីនបន្សុទ្ធខ្យល់។

ទោះបីជាការចំណាយបែបនេះមានប្រយោជន៍សម្រាប់អាជីវកម្មក៏ដោយ វាអាចបង្កើតជាការបាត់បង់ឱកាសសម្រាប់អ្នកប្រើប្រាស់ ដោយសារតែពួកគេអាចប្រើប្រាស់យកលុយទាំងនេះសម្រាប់គោលបំណងផ្សេងទៀតបើសិនជាមិនមានខ្យល់ពុល។

ការប៉ាន់ប្រមាណការខូចខាតសេដ្ឋកិច្ចគឺផ្អែកលើការសន្មត់ថា ប្រជាជនប្រហែល ២.4 លាននាក់នៅក្នុងទីក្រុងបាងកក កំពុងទទួលរងនូវអាឡ័កស៊ី និងជំងឺផ្លូវដង្ហើម ដោយប្រហែលពាក់កណ្តាលនៃពួកគេត្រូវទៅជួបគ្រូពេទ្យយ៉ាងហោចណាស់ម្តងក្នុងមួយខែ។ ប្រជាជនដែលរងផលប៉ះពាល់ត្រូវ​ចំណាយ​លើ​ថ្លៃ​ព្យាបាល និង​ការ​ធ្វើ​ដំណើរ ជាមធ្យម ១៨០០-២០០០ បាត​ក្នុង​មួយនាក់។

យោងតាមមជ្ឈមណ្ឌល រួមទាំងសកម្មភាពសេដ្ឋកិច្ចផ្សេងទៀត ដូចជា ផលប៉ះពាល់លើវិស័យទេសចរណ៍ និងការងារពីផ្ទះ ការខូចខាតសេដ្ឋកិច្ចអាចខ្ពស់ជាងនេះច្រើនទៀត៕

(រូបភាព៖ EPA)
(រូបភាព៖ Bangkok Post)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម