Connect with us

ចរាចរណ៍

ច្បាប់៖ ស្រវឹងស្រាបើកបុកគេស្លាប់  ត្រូវជាប់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យពី១០លាន ទៅ២៥លានរៀល

បានផុស

នៅ

គ្រោះថ្នាក់ចរាចរណ៍ ជាមូលហេតុចម្បងមួយនៃករណីបាត់បង់ជីវិត និងរងរបួសនៅកម្ពុជា។ គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឱ្យមានជនរងគ្រោះបាត់បង់ជីវិតមួយចំនួន បង្កឡើងដោយសារជនបង្កបើកបរទាំងស្ថានភាពស្រវឹងស្រា តួយ៉ាងដូចជាករណីគ្រោះថ្នាក់ចរាចរណ៍មួយចំនួនដែលកើតឡើងនៅលើផ្លូវ៦០ម៉ែត្រជាដើម។ នៅក្នុងច្បាប់ចរាចរណ៍ តើករណីបើកបរទាំងស្រវឹង បុកគេស្លាប់ ជនបង្កត្រូវទទួលទោសបែបណាខ្លះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក បានចែងកំណត់ថា ក្នុងករណីជនបង្កបើកបរទៅបុកបណ្ដាលឱ្យគេស្លាប់ ហើយសមត្ថកិច្ចពិនិត្យឃើញថា ស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុលចាប់ពីសូនក្បៀសសែសិបមីលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពីសូន្យក្បៀសប៉ែត្រសិបក្រាមក្នុងមួយលីត្រឈាម នឹងត្រូវផ្ដន្ទាទោសឱ្យជាប់ពន្ធធនាគារចន្លោះពី២ឆ្នាំដល់៥ឆ្នាំពិន័យជាប្រាក់ពី ១០លាន រៀល ទៅ២៥លានរៀល

បើតាមមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក  ដដែល រាល់ជនណាដែលបើកបរដោយធ្វេសប្រហេស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្ដាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១៥លានរៀល និងត្រូវផ្ដន្ទាទោស ដោយទោសបន្ថែមមួយ ឬ​ច្រើន ដូចមានចែងក្នុងមាត្រ៥៣(ប្រភេទ នៃទោសបន្ថែម)​ នៃក្រមព្រហ្មទណ្ឌ។

ក្រៅពីនេះ ក្នុងករណី ជនបង្កបើកបរដោយដោយគ្មានប័ណ្ណបើកបរ ឬមានបណ្ណបើកបរតែបើកមិនត្រូវតាមប្រភេទយានយន្ត ទៅបុកបណ្ដាលឱ្យមានអ្នកស្លាប់, ជនបង្កណាម្នាក់បើកបរទៅបុកក្រុមមនុស្ស ហើយបណ្ដាលឱ្យមនុស្សស្លាប់ជាច្រើននាក់, ជនបង្កហេតុបានរត់គេចខ្លួនពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ នៅពេលដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយបញ្ជូនខ្លួនទៅតុលាការ,  នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០លានរៀល ទៅ២៥លានរៀល។

បន្ថែមពីនេះ ជនបង្កហេតុត្រូវ ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈ កាលបើបទល្មើសនេះបានប្រព្រឹត្តទៅក្នុងការប្រកបវិជ្ជាជីវៈ ឬនៅក្នុងឱកាសនៃការប្រកបវិជ្ជាជីវៈនេះជាស្ថាពរ ឬ​សម្រាប់រយៈពេល៥ឆ្នាំយ៉ាងច្រើន។ ការហាមឃាត់ចំពោះការបើកបរយានយន្ត​ ទោះប្រភេទណាក៏ដោយ សម្រាប់រយៈពេល៥ឆ្នាំយ៉ាងច្រើន។ការព្យួរលិខិតបើកបររយៈពេល៥ឆ្នាំយ៉ាងច្រើន។ការបិទផ្សាយសេចក្ដីផ្ដន្ទាទោសក្នុងរយៈពេល២ខែយ៉ាងច្រើន។ ការផ្សាយសេចក្ដីសម្រេចទោសនៅក្នុងសារព័ត៌មាន និងការផ្សាយសេចក្ដីសម្រេចទោស នៅតាមគ្រប់មធ្យោបាយសោតទស្សន៍ សម្រាប់រយៈពេល៨ថ្ងៃយ៉ាងច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម