ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានក្រើនរំលឹក និងលើកទឹកចិត្តដល់យុវជនមកពីគ្រួសារក្រីក្រ និងយុវជនមកពីគ្រួសារងាយរងហានិភ័យ និងយុវជនទូទៅ ចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃឱ្យបានច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

លោក កត្តា អ៊ន បានមានប្រសាសន៍ថា «នៅពេលបងប្អូនមានជំនាញមួយច្បាស់លាស់ បងប្អូនទទួលបានការងារធ្វើ និងមានប្រាក់ចំណូលសមរម្យសម្រាប់ចិញ្ចឹមខ្លួនឯងផង និងក្រុមគ្រួសារ បានធ្វើឱ្យជីវភាពរស់នៅបានកាន់តែប្រសើរជាងមុន»។

លោកបានបន្តថា ការចុះឈ្មោះចូលរៀនជំនាញនេះគឺមិនគិតថ្លៃឡើយ។ ចំពោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចូលរៀនមិនត្រឹមតែអត់គិតថ្លៃប៉ុណ្ណោះទេ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រមាណ ២៨ ម៉ឺនរៀល សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃពេលកំពុងសិក្សា ៤ ខែ ទៀតផង។ រីឯយុវជនមកពីគ្រួសារធម្មតា ក៏អាចចូលសិក្សាដោយឥតគិតថ្លៃដែរ តែមិនទទួលបានប្រាក់ឧបត្ថម្ភដូចយុវជនគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនោះទេ។

លោក កត្តា អ៊ន បានបន្តទៀតថា កម្មវិធីបណ្ដុះបណ្ដាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យប្រមាណ ១ លាន ៥ សែននាក់ នេះ ត្រូវបានរាជរដ្ឋាភិបាលប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ និងបានបើកវគ្គបណ្ដុះបណ្ដាលវគ្គទី ១ កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ហើយគិតត្រឹមគិតត្រឹមថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ មានសិស្សស្នើចុះឈ្មោះចូលរៀនសរុបចំនួន ៩២ ៦៧៣នាក់ (ស្រី ៣៧ ៥១៥នាក់) ក្នុងនោះក្រុម គោលដៅ ចំនួន ៣៥ ១៥១ នាក់ (ស្រី ១៨ ៣៩៤ នាក់)។ សិស្សកំពុងរៀនចំនួន ៣០ ៩២២ នាក់ (ស្រី ១៤ ១៣១ នាក់) ក្នុងនោះក្រុមគោលដៅចំនួន ១២ ៩៨០ នាក់ (ស្រី ៧ ៩៣៩នាក់)។ សិស្សបានបញ្ចប់ការសិក្សាសរុបចំនួន ២១ ៨៥៦ នាក់ (ស្រី ៨ ០៤១ នាក់) ក្នុងនោះ ក្រុមគោលដៅចំនួន ៩ ៥៩៨ នាក់ (ស្រី ៤ ៨៣២ នាក់) និងសិស្សទទួលបានការងារធ្វើសរុបចំនួន ១១ ០៨៤ នាក់ (ស្រី ៤ ១២៤ នាក់) ក្នុងនោះក្រុមគោលដៅចំនួន ៥ ១៩២ នាក់ (ស្រី ២ ៣០៨ នាក់)។

លោកបានបន្ថែមថា ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត ក្រសួងបានរៀបចំវិស័យចំនួន ១០ និងជំនាញអាទិភាពចំនួន ៤៥ មុខជំនាញ ដើម្បីឱ្យប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត និងអាចប្រកបមុខរបរការងារសម្រាប់ចិញ្ចឹមជីវិត ដែលជំនាញទាំងនោះរួមមាន ការដំឡើងដំបូល ,ការថែទាំ និងជួសជុលទោចក្រយានយន្ត,ការថែទាំ និងជួសជុលម៉ាស៊ីនធុនតូច,ការដំឡើង និងថែទាំបណ្ដាញកុំព្យូទ័រ,ការដំឡើង និងអនុវត្តបច្ចេកវិទ្យាឌីជីថល,ការងារការិយាល័យជួរមុខ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ,សំណង់ អគ្គិសនី និងថាមពល ,អេឡិចត្រូនិក , កម្មន្តសាល, មេកានិចទូទៅ/មេកានិចរថយន្ត , ធុរកិច្ចនិងព័ត៌មានវិទ្យា, សេវាកម្ម , បរិក្ខារត្រជាក់ និងកម្តៅ ,ទេសចរណ៍ និងកសិកម្ម និង កសិ-ឧស្សាហកម្ម៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


