ព័ត៌មានអន្ដរជាតិ
ក្រុមឆបោកមីយ៉ាន់ម៉ា ដោះលែងមនុស្ស ២៦១នាក់ ក្រោយថៃផ្ដាច់អគ្គិសនី
ជនរងគ្រោះបរទេស២៦១នាក់ ត្រូវបានដោះលែងពីក្រុមឆបោកតាម Call-Center នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីប្រទេសថៃបានកាត់ផ្តាច់អគ្គិសនីនិងអ៊ីនធឺណិត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី១៣ខែកុម្ភៈនេះ។

ឧបនាយករដ្ឋមន្រ្តីថៃលោក Phumtham Wechayachai បានឲ្យដឹងថា កងទ័ពពុទ្ធសាសនា Karen ប្រជាធិបតេយ្យ (DKBA) បានបញ្ជូនជនរងគ្រោះចំនួន ២៦១នាក់មកប្រទេសថៃដើម្បីធ្វើមាតុភូមិនិវត្តន៍។ ដំបូងបញ្ជូនជនបរទេសចំនួន ៥៣ នាក់តែប៉ុណ្ណោះ ដោយសារតែវាមិនមានលទ្ធភាពមើលថែពួកគេ ប៉ុន្តែក្រោយមកក្រសួងការពារជាតិបានបំភ្លឺថា ចំនួនបានកើនឡើងដល់ ២៦១នាក់។
ជនបរទេសចំនួន៥៣នាក់ដែលមានឈ្មោះនៅក្នុងបញ្ជីដើមរួមមានជនជាតិបង់ក្លាដែស អេត្យូពី កេនយ៉ា និងហ្វីលីពីន។ ពួកគេបានមកដល់ស្រុក Phop Phra ខេត្ត Tak ប្រហែលម៉ោង ៤ និង ៣០ នាទីរសៀល បន្ទាប់ពីត្រូវបានគេជួយសង្គ្រោះពីតំបន់ KK Park និងទីក្រុងកម្សាន្ត Shwe Kokko។
អាជ្ញាធរថៃ បាននិយាយថា ជនបរទេសទាំងនោះនឹងត្រូវបានសាកសួរ និងបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញដោយមានការសម្របសម្រួលពីស្ថានទូតរបស់ពួកគេ។ អាជ្ញាធរនឹងសាកសួរអ្នកទាំងអស់អំពីបទពិសោធន៍របស់ពួកគេ ឬការជាប់ពាក់ព័ន្ធដែលអាចកើតមានក្នុងការជួញដូរ និងពិនិត្យមើលប្រវត្តិរូប។
ប្រសិនបើពួកគេមិនមែនជាអ្នកបោកប្រាស់ទេ វានឹងចំណាយពេលពីបីសប្តាហ៍ទៅមួយខែដើម្បីរៀបចំបញ្ជូនពួកគេត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ។ ចំណែក អ្នកផ្សេងទៀតដែលជាប់ពាក់ព័ន្ធអាចនឹងត្រូវឃុំខ្លួនដើម្បីចាត់ការតាមផ្លូវច្បាប់។

ទោះយ៉ាងណារដ្ឋមន្ត្រីក្រសួងការពារជាតិលោក Phumtham ថា ៖«ក្រុមឆបោកកំពុងរៀបចំដោះលែងពលករដែលជាប់គាំង ហើយបញ្ជូនពួកគេមកប្រទេសថៃ ប៉ុន្តែប្រទេសថៃមិនអាចទទួលយកពួកគរបានទាំងអស់នោះទេ។ ប្រសិនបើប្រទេសកំណើតរបស់ពួកគេមិនទទួលយកពួកគេទេ ថៃនឹងមិនទទួលពួកគេពីប្រទេសមីយ៉ាន់ម៉ាឡើយ»។ លោកបានបន្ថែមថា ប្រទេសថៃនឹងមិនបង្កើតជំរុំជនភៀសខ្លួនសម្រាប់ជនបរទេសដែលមកពីមជ្ឈមណ្ឌលឆបោកនោះទេ។
រដ្ឋាភិបាលថៃក៏បានដាក់ពង្រាយកម្លាំងសន្តិសុខបន្ថែមទៀតនៅតាមព្រំដែនផងដែរ ដើម្បីដោះស្រាយរាល់លំហូរចូលនៃមនុស្សដែលត្រូវបានដោះលែងពី Call-Center។ ជាមួយគ្នានេះប្រទេសថៃនឹងបន្ធូរបន្ថយទណ្ឌកម្មលើការផ្តល់សេវាអ៊ីនធឺណិត ប្រេងឥន្ធនៈ និងអគ្គិសនី ប្រសិនបើមីយ៉ាន់ម៉ាបោកសម្អាតមជ្ឈមណ្ឌលបោកប្រាស់។
យោងតាមប្រភពនៅព្រំដែន ជនរងគ្រោះនៃការឆបោកតាម Call- Center ជាង១៧០០០នាក់ នៅតែស្ថិតក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងនោះប្រហែល ១ ម៉ឺននាក់ជាជនជាតិចិន ហើយអ្នកនៅសល់ជាជនបរទេសផ្សេងទៀត៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ២១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ