កីឡា
Eersel នៅតែការពារខ្សែក្រវាត់ឃីកបុកសីង ONE Lightweight បានសម្រេចលើកទី៣
កីឡាករកូនកាត់ហូឡង់-សូរីណាម Regian “The Immortal” Eersel នៅតែរក្សាខ្សែក្រវាត់ឃីកបុកសីងពិភពលោករបស់ខ្លួន ONE Lightweight Kickboxing World Champion លើកទី៣បានសម្រេច បន្ទាប់ពីយកឈ្នះជើងខ្លាំងអ៊ីតាលី Mustapha “Dynamite” Haida ដោយពិន្ទុជាឯកច្ឆន្ទនាយប់ថ្ងៃទី១៩ មីនានេះនៅព្រឹត្តិការណ៍ ONE: FISTS OF FURY III ឯកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរី។
គ្រាន់តែចាប់ផ្ដើមស្នូរកណ្ដឹងភ្លាម Eersel បង្ហាញភាពក្លាហានក្នុងនាមជាម្ចាស់ខ្សែក្រវាត់ដោយដើរចូល និងស្ទាបស្ទង់មួយពីរ។ មុនបញ្ចប់ទឹកទី១ គេអាចស៊កចូលផ្ទៃមុខគូប្រជែងស្រាលៗដោយកណ្ដាប់ដៃ និងអាចអុកជង្គង់ទៀតផង។
កាន់តែក្ដៅស្លឹកត្រចៀក Haida មិនរាថយដើរចូលវិញនៅដើមទឹកទី២ ប៉ុន្តែ ម្ចាស់ខ្សែក្រវាត់សម្ដែងរិទ្ធិដោយអុកជង្គង់ខ្ពស់ៗ និង ប្រើកណ្ដាប់ដៃចូលមួយចំនួនបានល្អ។ កណ្ដាប់ដៃរបស់ “The Immortal” ធ្វើឲ្យ Haida ផ្ងាកថយក្រោយញយៗ ហើយថែមទាំងហក់អុកជង្គង់ដល់ក្បាលទៀតផងខណៈដែល តារាអ៊ីតាលីបានត្រឹមរងទាំងដៃ និងជើង។

ទឹកទី៣ អ្នកទាំងពីរប្រយុទ្ធនៅកណ្ដាលរេញ។ Haida បានព្យាយាមវាយដងខ្លួនរបស់ “The Immortal” ប៉ុន្តែ ម្ចាស់ខ្សែក្រវាត់នៅតែគ្រប់គ្រងការប្រកួតបានល្អនៅទឹកដដែលនេះ។ នៅដើមទឹកទី៤ ម្ចាស់ជើងឯកចូលទាត់ជើងក្រោមកីឡាករគូប្រជែងលំដាប់ទី២ដួលអុកគូថ មុនបន្តកណ្ដាប់ដៃ និងប្រើជង្គង់ខ្ពស់ៗគួរឲ្យជក់ចិត្ត។ បន្ទាប់មកទៀត Eersel បានប្រើកណ្ដាប់ដៃវ៉ៃដងខ្លួនធ្វើឲ្យ កីឡាករអ៊ីតាលីសឺៗម្ដងម្កាល និងមានប្រៀបលើគូប្រជែង។

នៅទឹកចុងក្រោយក៏មិនខុសគ្នាដែរ សម្រាប់ Haida។ សំណាងមិនល្អសម្រាប់អ្នកប្រជែងខ្សែក្រវាត់ ព្រោះរងកណ្ដាប់ដៃរហូតដល់ ១៣ ដងពីសំណាក់ Eersel ប៉ុន្តែមិនសន្លប់។ កណ្ដាប់ដៃទាំងនោះមានវ៉ៃកាត់ខាងលើ,វ៉ៃខាវ, វ៉ៃថ្ពក់, វៃត្រង់, និងវ៉ៃដងខ្លួនជាដើម។ បែបណាក្ដី Haida មិនធ្វើឲ្យកីឡាករលេខ១ងាយស្រួលប៉ុន្មានដែរ ពោលតស៊ូរហូតដល់ទីបញ្ចប់។
ទីបំផុត Eersel ការពារខ្សែក្រវាត់ពិភពលោក ONE Lightweight Kickboxing World Title បានសម្រេច និងកើនកំណត់ត្រាឈ្នះរហូតដល់ ៥៦ ដង និងចាញ់ត្រឹម ៤ ដងប៉ុណ្ណោះក្នុងអាជីព។

នេះជាការឡើងការពារខ្សែក្រវាត់លើកទី៣បានសម្រេចរបស់ខ្លួន ក្នុងនោះ ការពារបានជោគជ័យពីរដងទល់នឹងមិត្តរួមជាតិហូឡង់ Nieky Holzken ។ “The Immortal” មិនទាន់ចាញ់ទាល់តែសោះតាំងពីខែ ឧសភា ឆ្នាំ ២០១៦ មក៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



