ព័ត៌មានជាតិ
តើការធ្វើអាជីវកម្មរ៉ែថ្មអារនៅកម្ពុជា ទទួលបានការលើកទឹកចិត្តអ្វីខ្លះពីរដ្ឋាភិបាល?
តាមរបាយការណ៍របស់អគ្គនាយកដ្ឋានរ៉ែបានបង្ហាញថា នៅប្រទេសកម្ពុជាបច្ចុប្បន្នមានក្រុមហ៊ុនកំពុងធ្វើអាជីវកម្មរ៉ែថ្មអារមានចំនួន ៦៨ ក្រុមហ៊ុន ស្ថិតនៅក្នុងខេត្តចំនួន ១១ នៅលើផ្ទៃដីទំហំប្រហែល ៥ ១២៥ ១៣០ ហិកតា។
ខណៈកន្លងទៅ អាជីវកម្មវិស័យរ៉ែថ្មអារក្នុងស្រុកបានជួបប្រទះនូវវិបត្តិយ៉ាងធ្ងន់ធ្ងរ បណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ បូករួមភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ធកិច្ចធ្លាក់ចុះ បានធ្វើឲ្យអាជីវកម្មរ៉ែថ្មអារទទួលរងសម្ពាធរហូតឈានទៅដល់ការផ្អាក និងបិទដំណើរការរោងចក្រ។

យ៉ាងណាមិញ ការដាក់ចេញគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាល បានជួយស្រោចស្រង់ស្ថានភាពឧស្សាហកម្មថ្មអារក្នុងប្រទេសកម្ពុជាដែលស្ទើរតែដួលរលំទៅហើយនោះឲ្យរស់រានឡើងវិញ តាមរយៈការបន្ធូរបន្ថយពន្ធ រួមទាំងការសម្រួលនីតិវិធីនាំចេញ ដែលបានជួយឲ្យអាជីវកម្មរ៉ែថ្មអារមានសន្ទុះរីកចម្រើន និងរុញច្រានធ្វើឲ្យខ្សែសង្វាក់ផលិតកម្មកើនឡើងគុណជា ៤។
បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាលបានណែនាំឲ្យមានការសហការគ្នារវាងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ជាមួយសមាគមថ្មអារកម្ពុជា ដើម្បីធ្វើឲ្យអាជីវកម្មរ៉ែថ្មអារកាន់តែរីកចម្រើន កុំឲ្យមានការបិទ រឺផ្អាក ដែលនាំឲ្យប៉ះពាល់ដំណើរការអាជីវកម្មវិស័យថ្មអារនៅក្នុងប្រទេសកម្ពុជា។
ថ្មអារ សំដៅដល់ប្រភេទថ្មសំនង់ធម្មជាតិដែលកាត់ចេញពីភ្នំ និង ភាគច្រើនគាស់យកចេញពីក្នុងដី មានសណ្ឋានជាថ្មប្លុក អាចកែចច្នៃអារជ្រៀកជាថ្មបន្ទះ ឬថ្មសន្លឹក ឬថ្មដុំធំៗ ឬថ្មដុំតូចៗ (ការ៉ូឡា) ឬថ្មកែច្នៃជារូបចម្លាក់ គ្រឿងសង្ហារឹមផ្សេងៗជាដើម ដែលប្រើប្រាស់ក្នុងការងារសាងសង់ ឬការតុបតែងលម្អផ្នែកខាងក្នុង ឬខាងក្រៅអគារ សំណង់ សួនច្បារ និងហេដ្ឋារចនាសម្ព័ន្ធនានាដែលជាតម្រូវការ។
វិស័យថ្មអារ បានរួមចំណែកជាកម្លាំងចលករមួយដ៏សំខាន់ ខណៈឆ្នាំ២០២៤ បាននាំចំណូលមិនមែនសារពើពន្ធប្រមាណ ៩០ លានដុល្លារអាមេរិកចូលថវិកាជាតិ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា