Connect with us

សន្តិសុខសង្គម

នគរបាលឃាត់ខ្លួនមនុស្ស២នាក់ដែលបន្លំឈ្មោះគណនីតេឡេក្រាមសម្ដេចតេជោ

បានផុស

នៅ

នគរបាលបានឃាត់ខ្លួនមនុស្ស២នាក់ដែលបានបង្កើតគណនីតេឡេក្រាមបោកប្រាស់ដោយដាក់ឈ្មោះដូច Channel Telegram ផ្លូវការសម្ដេចតេជោ ហ៊ុន សែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យ២នាក់​ក្នុងនោះមានស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីបានស្រាវជ្រាវរកឃើញថាបានប្រើប្រាស់គណនីតេឡេក្រាមក្លែងក្លាយដែលដាក់ឈ្មោះ និងរូបភាពសម្ដេចតេជោ បោកប្រាស់គេបានលុយប្រមាណ១៨ម៉ឺនដុល្លារអាមេរិក​។

យោងតាមការបញ្ជាក់ពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំនុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។

គួរឱ្យដឹងផងដែរថាកាលពីថ្ងៃទី១៥ ខែកុម្ភៈ កន្លងទៅ សម្ដេចតេជោបានព្រមានដល់អ្នកម្ចាស់គណនីក្លែងក្លាយមួយដែលដាក់ឈ្មោះ « Samdech Hun Sen of Cambodia » ដោយមាន username: @spmhunsen6 ជាមួយ Profile រូបភាពសម្ដេចឱ្យបិទគណនីជាបន្ទាន់បន្ទាប់ពី គណនីនេះបានផ្ញើសារទំនាក់ទំនងទៅគណនី Telegram ប្រជាពលរដ្ឋជាច្រើន ធ្វើឱ្យមានការយល់ច្រលំថាជារបស់សម្ដេចតេជោ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម