Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញថៃព្រមានពីការបោកប្រាស់ក្នុងការវិនិយោគ

បានផុស

នៅ

គណៈកម្មការមូលបត្រ (SEC) នៃ​ប្រទេស​ថៃ​ បានព្រមានវិនិយោគិនឱ្យ​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការ​ប្រើប្រាស់សេវាកម្មរបស់ប្រតិបត្តិករលក់មូលបត្រ ឧបករណ៍និស្សន្ទ និងទ្រព្យសកម្មឌីជីថលដែលគ្មានអាជ្ញាប័ណ្ណ រួមទាំងប្រតិបត្តិករបរទេស ដោយ​សារ​ហានិភ័យ​នៃការ​បោក​ប្រាស់​ និង​ការ​លក់​ក្លែងក្លាយ​។ នេះ​បើ​តាមការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍​នា​ថ្ងៃ​ពុធ​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

និយតករដដែល​បាន​លើក​ឡើង​ថា​ ​ក្រុមហ៊ុនដែល​គ្មាន​អាជ្ញាប័ណ្ណ​បាន​ផ្សព្វផ្សាយសេវាកម្មរបស់ពួកគេតាមរយៈបណ្តាញផ្សេងៗ រួមទាំង​តាម​ស្តង់តាំងពិពណ៌ និង​វេទិកាបណ្ដាញសង្គម ដែល​ខ្លះ​លើស​ពីវិសាលភាពនៃការត្រួតពិនិត្យ SEC ដែល​បង្ក​ជា​ហានិភ័យ​នៃ​ការក្លែងបន្លំ ឬការបោកប្រាស់។

អគ្គលេខាធិការរង និងជាអ្នកនាំពាក្យរបស់ SEC លោក Anek Yooyuen បាននិយាយថា SEC កំពុងតាមដានព្រឹត្តិការណ៍ និងការតាំងពិពណ៌ដែលពាក់ព័ន្ធនឹងការ​ដា​ស្ក់តង់ សម្រាប់​ផ្តល់ «ដំបូន្មានវិនិយោគ» និងការស្នើ​ឱ្យ​វិនិយោគ​ជា​ដើម​។

លោក​បន្ត​ថា​ ប្រសិនបើប្រតិបត្តិករអាជីវកម្មដែលគ្មានអាជ្ញាប័ណ្ណ ធ្វើសកម្មភាពទាំងនេះ ឬពាក់ព័ន្ធនឹងផលិតផលវិនិយោគដែល​គ្មាន​ការ​អនុម័តសម្រាប់លក់ ​និង​ត្រូវ​បាន​ចាត់ទុកថាខុសច្បាប់ក្រោមច្បាប់ SEC និយតករនឹងស្នើសុំឱ្យអ្នករៀបចំព្រឹត្តិការណ៍បិទស្តង់ទាំងនោះ​ ហើយបន្តចាត់វិធានការផ្លូវច្បាប់ ដែល​អាច​ឈាន​ទៅ​ដល់​ការ​ជាប់ពន្ធនាគារ និងពិន័យជាប្រាក់។

ក្រៅ​ពី​សកម្មភាព​ផ្ទាល់​បែប​នេះ​ លោក Anek បាន​ឱ្យ​ដឹង​ថា​ SEC បានបិទ​បណ្ដាញ​អនឡាញក្លែងបន្លំជាង ១ ៨០០ ករណី​​ នៅលើវេទិកាបណ្ដាញ​សង្គម​ផ្សេងៗ​គ្នា​ ដូចជា ហ្វេសប៊ុក អ៊ិនស្តាក្រាម​ ឡាញ​ និង​ទីកតុក។ ​ការ​​ក្លែង​​បន្លំ​តាម​អ៊ិនធឺណិត​ កើត​ឡើង​គ្រប់​ពេល​នៅ​លើ​បណ្តាញ​សង្គម ដោយ SEC ​បន្ត​ព្រមាន​ឱ្យ​សាធារណជនប្រុងប្រយ័ត្នចំពោះជន​បោកប្រាស់ ដែល​ប្រើល្បិចដើម្បីទាក់ទាញមនុស្សឱ្យផ្ទេរប្រាក់ទៅគណនីបុគ្គលណា​មួយ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម