សន្តិសុខសង្គម
អាជ្ញាធរខណ្ឌកំបូលជួសជុលផ្លូវបេតុង២ខ្សែ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង
អាជ្ញាធរខណ្ឌកំបូល ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៥ បានចុះជួសជុលផ្លូវបេតុង២ខ្សែដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងកាលពីរដូវវស្សាកន្លងទៅ បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងការធ្វេីដំណេីរ។ ផ្លូវដែលត្រូវជួសជុលខាងលេីនេះស្ថិតនៅភូមិគល់ សង្កាត់កន្ទោក និងភូមិទួលសាម៉ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

អាជ្ញាធរបានឲ្យដឹងថា ការជួសជុលផ្លូវដែលរងការទ្រុឌទ្រោម ជង្ហុកតូចធំ សំបុកមាន់ច្រេីននេះ ដោយសារជំនន់ទឹកភ្លៀងកន្លងទៅធ្វើឲ្យផ្លូវខាងលើខូចជាច្រើនកន្លែង ពិបាកដល់ប្រជាពលរដ្ឋក្នុងការធ្វេីដំណេីរ និងប្រកបរបរប្រចាំថ្ងៃ ជាពិសេសខ្លាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋត្រង់ប្រការណាមួយទេីបនៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៥ លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌកំបូល បានដឹកនាំមន្ត្រីការិយាល័យសាធារណការដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈបានដាក់គ្រឿងចក្រ ចុះធ្វើការជួសជុលកាយយកបេតុងចាស់ៗចេញ រួចចាក់បេតុងថ្មីជំនួសដេីម្បីសម្រួលអ្នកធ្វេីដំណេីរ។

ជាមួយគ្នានេះ អាជ្ញាធរសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់មេត្តាទុកដាក់សំរាមឲ្យបានត្រឹមត្រូវរក្សាបរិស្ថាន អនាម័យ និងសណ្តាប់ធ្នាប់ឲ្យបានល្អ៕
អត្ថបទ៖ សុខា






-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


