Connect with us

ព័ត៌មានអន្ដរជាតិ

ថៃបារម្ភ​​​អសន្តិសុខ​ បើ​ជនបរទេសជិត៧០០០នាក់​ជាប់​នៅ​មីយ៉ាន់ម៉ា​​មិនត្រូវ​ធ្វើ​មាតុភូមិនិវត្តន៍​ឲ្យបានឆាប់​ទេ​​

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai ជំរុញឱ្យរដ្ឋាភិបាលបរទេស​​​ដែល​មាន​ប្រជាជន​ចាញ​បោក​គេ​​ធ្វើមាតុភូមិនិវត្តន៍ជនបរទេសជិត៧០០០​នាក់ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីការបង្រ្កាប​ការឆបោកតាម​ Call-Center ដោយព្រមានអំពីជនភៀសខ្លួនដ៏ច្រើនអាចភៀសខ្លួនចូល​ទឹក​ដី​ថៃ ប្រសិនបើមិនមានវិធានការណ៍ឆាប់រហ័ស​នោះ​ទេ​​។ នេះបើយោងតាមការចេញផ្សាយរបស់ The Nation​ នៅថ្ងៃទី២៦ខែកុម្ភៈនេះ។

(រូបភាព៖ The Nation) លោក Phumtham Wechayachai
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai បានប្រកាសកាលពីថ្ងៃអង្គារ​ថា លោកបានណែនាំរដ្ឋមន្ត្រីការបរទេសឱ្យចូលរួមជាបន្ទាន់ជាមួយរដ្ឋាភិបាលបរទេសដើម្បីធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់​ពួកគេដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា។

លោក Phumtham ថា រដ្ឋមន្ត្រីការបរទេសត្រូវតែទាក់ទងទៅរដ្ឋាភិបាលបរទេស​និមួយៗ​នៅថ្ងៃព្រហស្បតិ៍ចុងក្រោយ ដើម្បីរៀបចំការវិលត្រឡប់របស់ពលរដ្ឋដែលត្រូវបានឃុំខ្លួននៅថៃ។

ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីនេះធ្វើឡើងចំពេលមានរបាយការណ៍ថា កងកម្លាំងឆ្មាំព្រំដែនមីយ៉ាន់ម៉ា (BGF) បានឃាត់ខ្លួនជនបរទេសចំនួន ៦៥០០នាក់ បន្ទាប់ពីការវាយឆ្មក់លើប្រតិបត្តិការឆបោកតាមតំបន់​ព្រំដែន​ នៅ KK Park និង Shwe Kokko ក្នុងទីក្រុងMyawaddy។

បន្ថែម​ពីលើនេះ កងទ័ពពុទ្ធសាសនាការ៉ែនប្រជាធិបតេយ្យ (DKBA) ក៏កំពុងគ្រប់គ្រងជនបរទេសចំនួន៤០១​នាក់បន្ថែមទៀត។ ទាំង BGF និង DKBA កំពុងជំរុញឱ្យរដ្ឋាភិបាលបរទេសយកពលរដ្ឋរបស់ពួកគេទៅវិញជាបន្ទាន់ ដោយសារពួកគេ​ខ្វះធនធាន និង​មធ្យោបាយ​សម្រាប់ថែទាំអ្នកជាប់ឃុំ។

(រូបភាព៖ The Nation)

ដោយ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន រដ្ឋមន្ត្រី​​ការ​ពារជាតិថៃ​​ បាន​ព្រមាន​ថា ប្រសិន​បើ​មិន​មាន​ចំណាត់​ការ​ទេ ស្ថានការណ៍​អាច​​ធ្លាក់​ចេញ​ពី​ការ​គ្រប់​គ្រង។ ប្រសិនបើគ្មានចំណាត់ការទេ BGF និង DKBA ប្រហែលជាពិបាកដោះស្រាយអ្នកជាប់ឃុំ ហើយអាចដោះលែងពួកគេទាំងអស់ក្នុងពេលតែមួយ ដូចនេះពួក​គេ​នឹង​ភៀស​ខ្លួន​ចូលប្រទេសថៃ ដែល​អាច​បង្កើត​បញ្ហា​ប្រឈម​សន្តិសុខ​យ៉ាង​ខ្លាំង។

លោក Phumtham បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលបរទេសត្រូវតែសហការជាមួយប្រទេសថៃ ដើម្បីបែងចែកភាពខុសគ្នារវាងជនរងគ្រោះនៃការបោកប្រាស់ និងឧក្រិដ្ឋជនពិតប្រាកដ។ ប្រទេស​ថៃ​ក៏មិន​អនុញ្ញាត​ឲ្យ​ជនបរទេស​ដែលចេញពី​Call-Centerចូល​ក្នុង​ប្រទេស​នោះ​ទេ លុះត្រា​តែ​ប្រទេស​កំណើត​របស់​ពួកគេ​ធានា​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ទាន់​ពេល។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះប្រទេសចិននាំមុខក្នុងកិច្ចខិតខំប្រឹងប្រែង​នាំយក​ពលរដ្ឋខ្លួន​ ដោយបានធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួនជាង៦០០នាក់ដែលត្រូវបានចាប់ខ្លួន ឬត្រូវបានជួយសង្គ្រោះពី Call-Center ក្នុងប្រទេស​មីយ៉ាន់ម៉ា។

លោក Phumtham ក៏បានប្រកាសថា កិច្ចប្រជុំត្រីភាគីរវាងប្រទេសថៃ ចិន និងមីយ៉ាន់ម៉ា នឹងត្រូវ​ធ្វើ​ក្នុងពេលឆាប់ៗនេះ ដើម្បីសម្របសម្រួលការវិលត្រឡប់មកវិញនៃអ្នកជាប់ឃុំជនជាតិចិនដែលនៅសេសសល់៕

(រូបភាព៖ Reuters)
(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម