ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះព្រៃដ៏អាក្រក់នៅជប៉ុនបន្តរាលដាល ខណៈការវាយតម្លៃផលប៉ះពាល់ត្រូវការពេលយូរ
ក្រុមអ្នកពន្លត់អគ្គីភ័យកំពុងប្រឹងប្រែងប្រយុទ្ធទប់ស្កាត់ភ្លើងឆេះព្រៃដ៏សាហាវមិនធ្លាប់មាននៅក្នុងប្រទេសជប៉ុនដែលនៅតែបន្តឆេះជុំវិញទីក្រុង Ofunato ភាគឦសានប្រទេស។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍េជាតិជប៉ុននៅថ្ងៃទី០៣ខែមីនានេះ។

ផ្ទៃដីប្រមាណ២១០០ហិកតាត្រូវបានបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃដ៏អាក្រក់បំផុតរបស់ប្រទេសជប៉ុនក្នុងរយៈពេលជាង៣ទសវត្សរ៍មិនធ្លាប់មាននេះ។ ភ្លើងនេះកំពុងបន្តឆេះបញ្ចេញផ្សែងហុយមកដល់តំបន់លំនៅឋាន។ មកដល់ពេលនេះមានឧទ្ធម្ភាគចក្ររាប់សិបគ្រឿង និងបុគ្គលិកពន្លត់អគ្គិសភ័យដែលចល័តពីជំវិញប្រទេសរាប់ពាន់នាក់ កំពុងព្យាយាមពន្លត់ភ្លើងនេះ។
ចាប់តាំងពីភ្លើងឆេះនេះបានផ្ទុះឡើងកាលពីថ្ងៃពុធសប្ដាហ៍មុន គេបានរកឃើញសាកសពបុរសម្នាក់ ខណៈអគារជាង៨០ត្រូវបានខូចខាត។ អ្នកស្រុកជិត១២០០នាក់ត្រូវបានជម្លៀសចេញ និងប្រជាពលរដ្ឋប្រមាណ៥០០នាក់ត្រូវបានកាត់ផ្តាច់ថាមពលអគ្គិសនីប្រើប្រាស់ ខណៈការវាយតម្លៃពេញលេញនៃការបំផ្លិចបំផ្លាញត្រូវបានគេរំពឹងថានឹងចំណាយពេលយូរ។
អភិបាលក្រុង Ofunato លោក Fuchigami Kiyoshi បានឲ្យដឹងថា៖«យើងព្រួយបារម្ភជាខ្លាំងអំពីការរីករាលដាលនៃអគ្គីភ័យនេះ។ យើងនឹងព្យាយាមពន្លត់ភ្លើងនេះមិនថា តាមរយៈអាកាសនិងនៅលើដី»។
ប្រទេសជប៉ុនកាលពីឆ្នាំមុនបានជួបប្រទះអាកាសធាតុក្ដៅបំផុតមិនធ្លាប់មានចាប់តាំងពីការកត់ត្រាបានចាប់ផ្តើម ដែលឆ្លុះបញ្ចាំងពីការបំភាយឧស្ម័នផ្ទះកញ្ចក់កើនឡើង ធ្វើឲ្យមានការប្រែប្រួលអាកាសធាតុ៕




អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


