ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ និងក្រសួងសន្តិសុខសាធារណៈចិន សន្យាសហការគ្នាបំបែកទីតាំងឧក្រិដ្ឋកម្ម និងអំពើឆបោកឱ្យអស់
បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និង សហការីកងកម្លាំងពាក់ព័ន្ធ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ បានទទួលបដិសណ្ឋារកិច្ចសំដែងការគួរសមពិភាក្សាការងារជាមួយប្រតិភូចិនដឹកនាំដោយលោកLIU ZHONGYI ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធាណៈចិនក្នុងគោលបំណងយើងរួមគ្នា ប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន និងអំពើឆបោកតាមប្រព័ន្ធអនឡាញ។

លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា សភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គមទាំងផ្ទៃក្នុងខេត្ត និងតាមតំបន់ព្រំដែនជាទូទៅមានលក្ខណៈល្អប្រសើរ សន្តិសុខតាមខ្សែបន្ទាត់ព្រំដែនខេត្តរក្សាបាននូវបូរណភាព និងអធិបតេយ្យភាពជាតិ ព្រមទាំងប្រែក្លាយតំបន់ព្រំដែនជាព្រំដែនសន្តិភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។

កន្លងមកក៏ដូចបច្ចុប្បន្ន រដ្ឋបាលខេត្ត មានកិច្ចសហការគ្នាយ៉ាងល្អជាមួយ រដ្ឋបាលខេត្តស្រះកែវ នៃប្រទេសថៃ តាមរយៈការជួបប្រជុំប្រចាំឆ្នាំ ប្រចាំខែ ឬការងារបន្ទាន់ភ្លាមៗរវាងរដ្ឋបាល និងកងកម្លាំងឈរជើងការពារនៅតាមព្រំដែន ដើម្បីពង្រឹងកិច្ចសហការល្អជាមួយគ្នា ក្នុងការទប់ស្កាត់រាល់បទល្មើសឆ្លងដែនផ្សេងៗបានយ៉ាងល្អប្រសើរ។

ទន្ទឹមនឹងកត្តាសន្តិសុខខាងលើនេះ បច្ចុប្បន្ន មានជនបរទេសមិនមែនអន្តោប្រវេសន្ត កំពុងស្នាក់នៅ និងប្រកបមុខរបរធុរកិច្ចផ្សេងៗដូចជា បើកក្រុមហ៊ុន រោងចក្រ សណ្ឋាគារ កាស៊ីណូ លក់ទំនិញ។ មានមនុស្សចំនួនប្រមាណជា ១៦,១៥២នាក់ ស្រី ៤,០៨៦នាក់ ស្នាក់នៅតាមរយៈចុះក្នុងប្រព័ន្ធ FPCS មាន ៧សញ្ជាតិ ក្រៅពីនេះមានភ្ញៀវទេសចរចិនស្នាក់នៅក្នុងខេត្តប្រមាណជា ១,២៤៧នាក់។

លោកលាវ ចុងយី ឧបការីរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន បានមានប្រសាសន៍ថ្លែងនូវអំណរគុណចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានអនុញ្ញាតឱ្យក្រុមប្រតិភូចិន ចូលរួមពិភាក្សាការងារមួយចំនួនដូចជា បញ្ហាសន្តិសុខ សេដ្ឋកិច្ច ជាពិសេសបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនអន្តោប្រវេសន្តដោយខុសច្បាប់ និងអំពើឆបោកតាមប្រព័ន្ធអនឡាញ ក្នុងនោះរួមមានជនជាតិចិនមួយចំនួនផងដែរ។

លោក លាវ ចុងយី បានបន្តថា ការជួបសម្ដែងការគួរសមនិងពិភាក្សាគ្នានាថ្ងៃនេះ គឺក្នុងគោលបំណង ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការកម្ពុជា-ចិន ឱ្យកាន់តែល្អប្រសើរ សំខាន់ត្រូវធ្វើការសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ ឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់ យើងរួមគ្នាត្រូវធ្វើការក្ដាប់ឱ្យបានមុខសញ្ញាទីតាំងឆបោក និងការចាប់ជុំរិត។
ជាការឆ្លើយតបលោកអ៊ុំ រាត្រី ក៏បានទទួលនិងសំណូមពរពីគណៈប្រតិភូចិន ចំពោះការសហការប្រយុទ្ធប្រឆាំងបទល្មើសផ្សេងៗ នៅក្នុងតំបន់គោលដៅ ពិសេសមុខសញ្ញាតំបន់ក្រុងប៉ោយប៉ែតធ្វើយ៉ាងណា យើងពិនិត្យគ្រប់គ្រងឱ្យបានម៉ត់ចត់បំផុត ជាក់ស្ដែងកន្លងទៅថ្មីៗនេះ សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនឆបោកចំនួន ២៣០នាក់ នៅក្នុងក្រុងប៉ោយប៉ែត។

ក្រោយពីទទួលជួបពិភាក្សាការងារសន្តិសុខរួចមក លោកLIU ZHONGYI ឧបការីក្រសួងសន្តិសុខសាធារណៈជន និងប្រតិភូបានបន្ត អមដំណើរដោយលោកលៀម សូដា អភិបាលរងខេត្ត និង មន្ត្រីពាក់ព័ន្ធ បន្តទៅទស្សនកិច្ចនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត៕
ដោយ ៖ អពៅ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


