ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី៖ សុខសន្តិភាព បានផ្តល់ឱកាសនៃការជួបជុំ និងផ្សារភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានលើកឡើងថា សុខសន្តិភាព បានផ្តល់ឱកាសនៃការជួបជុំ និងផ្សារភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

មានប្រសាសន៍ក្នុងពិធីអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងវត្ត សុវណ្ណគីរី ហៅវត្តភ្នំកំប៉ូត ស្ថិតនៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី រាជរដ្ឋាភិបាលអាណាត្តិទី៧ បានដាក់ចេញនូវវិធានការគឹន្លះ ដើម្បីសម្រួលដល់ការអនុវត្តគោលនយោបាយ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាល បាននិងកំពុងជំរុញការអនុវត្ត វិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងវិស័យសុខាភិបាល ដែលផ្តោតលើការគិតគូរពីតម្រូវការនៃការថែទាំសុខភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងវិស័យអប់រំ សំដៅដល់ការពង្រឹងគុណភាពសាលារដ្ឋ ពីមតេ្តយ្យសិក្សា រហូតដល់ថ្នាក់វិទ្យាល័យដើម្បីធានាការបណ្តុះបណ្តាល និងអប់រំដល់កូនក្មួយ កុមារា កុមារី និងយុវជនគ្រប់រូបនៅតាមមូលដ្ឋានឱ្យមានសមត្ថភាពខ្ពស់។

សូមបញ្ជាក់ថា វត្តភ្នំកំប៉ូត នេះ មានអាយុកាលត្រឹម ៣៣ឆ្នាំប៉ុណ្ណោះ បើគិតចាប់ពីការកកើតនៅឆ្នាំ១៩៩២ មក។ សមិទ្ធផលជាច្រើនបានរីកដុះដាលពេញបរិវេណវត្ត រួមទាំងកុដិ និងហេដ្ឋារចនាសម្ព័ន្ធនានា ត្រូវបានកសាងឡើងដោយប្រើប្រាស់ទឹកប្រាក់សរុបអស់ ៧៣៥,០៦០ដុល្លារ(ប្រាំពីររយសាបសិបប្រាំពាន់ហុកសិប) ដុល្លារអាមេរិក៕








-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


