Connect with us

ព័ត៌មានជាតិ

ម៉ោង​ជាង ១ រសៀល រកឃើញ​ស្រ្តី​ម្នាក់​ទៀត​ឆ្លងកូវីដ ជួល​បន្ទប់ស្នាក់​នៅ​ម្តុំ​​ស្ទឹងមានជ័យ

បានផុស

នៅ

នៅ​វេលា​ម៉ោង​ជាង ១ រសៀល​ថ្ងៃទី២២​ ខែមីនា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួល​ A19 ភូមិដំណាក់ធំ​ ២​ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ផ្សារដំបូលក្រហម) ក្រុមគ្រូពេទ្យបានមកយក ស្រ្តី​ជនជាតិ​ខ្មែរ ​អាយុ ៣៤​ឆ្នាំ​ ដែល​ឆ្លង​កូវីដ ១៩។

​បើ​តាម​លោក វិមាន ដារ៉ា អធិការ​ខណ្ឌ​មានជ័យបាន​ឲ្យ​ដឹង​ថា ស្រ្តី​ឆ្លង​កូវីដ​រស់នៅ​បន្ទប់​ជួល​មួយ​នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មានជ័យ។ បច្ចុប្បន្នមានមនុស្ស​ ១០​ នាក់ស្នាក់នៅក្នុងផ្ទះខាងលើ កំពុង​ធ្វេីចត្តាឡីស័កដោយខ្លួនឯង​ ហើយ​ទីតាំងកើតហេតុក៏​ត្រូវបានសមត្ថកិច្ច​ចុះ​បន្តហ៊ុំព័ទ្ធជាបណ្ដោះអាសន្ន​។

ស្រ្តី​ដែល​ទើប​រកឃើញឆ្លង​ថ្មី​នេះ ត្រូវបាន​​បញ្ជូនទៅសម្រាកព្យាបាលនៅសណ្ឋាគារ​ក្រេតឌុក (អតីត​សណ្ឋាគារ​អុីនធើកុងទីណង់តាល់)៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម