ព័ត៌មានអន្ដរជាតិ
ការនាំចេញ-ចូលរបស់ចិន ខ្សោយជាងការរំពឹងទុកនៅខែមករា-កុម្ភៈ
ទិន្នន័យគយចិនចេញផ្សាយនៅថ្ងៃសុក្រនេះ បានបង្ហាញថា ការនាំចេញរបស់ប្រទេសចិនក្នុងអំឡុងខែមករា ដល់ខែកុម្ភៈ បានកើនឡើងត្រឹមតែ ២,៣ ភាគរយ ប៉ុណ្ណេះ ក្នុងអត្រាប្រចាំឆ្នាំ ខណៈការនាំចូលវិញបានធ្លាក់ចុះហួសការរំពឹងទុករហូតដល់ ៨,៤ ភាគរយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លទ្ធផលស្ទង់មតិរបស់រ៉យទ័របានបង្ហាញថា សេដ្ឋវិទូបានរំពឹងថា ការនាំចេញនឹងកើនឡើង ៥ ភាគរយ ខណៈការនាំចូលកើនឡើង ១ ភាគរយ ធៀបនឹងកំណើនការនាំចេញ ១០,៧ និងការនាំចូល ១ ភាគរយ នៅក្នុងខែធ្នូ ឆ្នាំ ២០២៤។
ការនាំចេញទៅក្រៅប្រទេសរបស់ចិន បានបាត់បង់សន្ទុះបន្ទាប់ពីកើនឡើងខ្ពស់ក្នុងរយៈពេលប្រាំ ៩ ខែជាប់ៗគ្នា ខណៈសង្គ្រាមពាណិជ្ជកម្មជាថ្មីជាមួយសហរដ្ឋអាមេរិកកាន់តែតានតឹង ជុំវិញគោលនយោបាយដំឡើងពន្ធ។

អ្នកជំនាញលើកឡើងថា ភាពយឺតយ៉ាវនៃពាណិជ្ជកម្មរបស់ចិន អាចគម្រាមកំហែងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសនេះ ខណៈរដ្ឋាភិបាលទើបតែបានប្រកាសពីគោលដៅកំណើនសេដ្ឋកិច្ចប្រហែល ៥ ភាគរយ សម្រាប់ឆ្នាំ ២០២៥។
សេដ្ឋកិច្ចចិនបានប្រឈមមុខនឹងបញ្ហាជាច្រើន ជាពិសេសកម្សោយតម្រូវការក្នុងស្រុក និងការបន្តជាប់គាំងនៃវិបត្តិអចលនទ្រព្យ ដែលធ្វើឱ្យកំណើនរបស់វាត្រូវពឹងផ្អែកលើការនាំចេញ ខណៈរដ្ឋាភិបាលចិនបានដាក់ចេញគោលនយោបាយផ្សេងៗនាពេលកន្លងមក ដើម្បីជំរុញតម្រូវការ និងការវិនិយោគ៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់