ជីវិតកម្សាន្ដ
តួប្រុសសង្ហា២រូប ដើរចេញពីប៉ុស្តិ៍លេខ៣ថៃគ្មានស្រណោះ ក្លាយជាតារាឯករាជ្យក្នុងអាជីពសម្ដែង
ដំណឹងដ៏ធំដែលបានអង្រួនឧស្សាហកម្មទូរទស្សន៍ឌីជីថល វាត្រូវបានគេរាយការណ៍កាលពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៥ ថា ប៉ុស្តិ៍លេខ៣របស់ថៃ បានបាត់បង់តួសំខាន់២រូបដែលជាទីពេញចិត្តរបស់អ្នកគាំទ្រគឺ Nine Naphat Siangsomboon និង Tate Henry Myron សម្រេចចិត្តមិនបន្តកុងត្រាសម្ដែងជាមួយក្រុមហ៊ុននិងបានប្រកាសជាផ្លូវការពីការផ្លាស់ប្តូរទៅជាតារាសម្តែងឯករាជ្យ បន្ទាប់ពីកិច្ចសន្យាដើមបានបញ្ចប់នៅឆ្នាំ ២០២៤។
ព័ត៌មានអំពីការមិនបន្តកុងត្រារបស់តារារះពីរដួង បានបង្កឲ្យមានការភ្ញាក់ផ្អើល និងសោកស្ដាយដល់អ្នកគាំទ្រមួយចំនួនធំ។ ជាពិសេសអ្នកគាំទ្ររបស់ Myron កំពុងរង់ចាំយ៉ាងអន្ទះសារចំពោះរឿងភាគបន្ទាប់របស់គាត់ជាមួយប៉ុស្តិ៍លេខ៣។ ប៉ុន្តែ អ្នកគាំទ្រភាគច្រើនយល់ និងគោរពទាំងការសម្រេចចិត្តរបស់អ្នកទាំងពីរ។ និងត្រៀមខ្លួនផ្តល់ការគាំទ្រ និងលើកទឹកចិត្តយ៉ាងពេញទំហឹងដល់ពួកគេទាំងពីរក្នុងវិថីឆ្ពោះទៅរកភាពជាតារាឯករាជ្យ។ ម៉្យាងវិញទៀត ក្លាយជាតារាសម្តែងឯករាជ្យ នេះជាឱកាសដ៏ល្អសម្រាប់ Naphat និង Myron ក្នុងការចាប់យកតួនាទីចម្រុះ និងអភិវឌ្ឍសក្តានុពលសម្ដែងរបស់ពួកគេ។

Nine Naphat ជាតារាសម្ដែងវ័យក្មេងមានមន្តស្នេហ៍ និងជាកូប្រុសតែមួយរបស់តារាសម្ដែងស្រីដ៏មានទេពកោសល្យ Pimpaka Siangsomboon នាងបានចាប់ផ្តើមអាជីពក្នុងវិស័យសិល្បៈដោយធ្វើម៉ូដែល និងផ្សាយពាណិជ្ជកម្ម។ មុនពេលដែលលោកបង្ហាញសក្ដានុពលរបស់ខ្លួន លោកជាតារាដែលកំពុងរះក្នុងរឿងមនោសញ្ចេតនាដ៏កក់ក្តៅ «A Gift» កាលពីឆ្នាំ ២០១៦។ ក្រោយមកក្នុងឆ្នាំ ២០១៧ លោកបានចុះកិច្ចសន្យាធ្វើជាតួសម្តែងនៅប៉ុស្តិ៍លេខ៣ និងទទួលបានឱកាសបង្ហាញជំនាញក្នុងរឿងភាគជាច្រើនដូចជារឿង Rak Kan Panlawan, Tee Krai Tee Mun, A Tale of Ylang Ylang ដែលបានចាប់គូជាមួយនឹង Baifern ព្រមទាំងរឿងភាគចុងក្រោយក្នុងប៉ុស្តិ៍លេខ៣ «Nobody’s Happy If I’m Not» ដែលសម្តែងជាមួយ Taew Natapohn ។
យ៉ាងណា ក្រោយកុងត្រាជាមួយប៉ុស្ដិ៍លេខ៣ផុតកំណត់ Naphat បានប្រកាសពីសេរីភាពក្នុងការងារ។ លោកបានលើកឡើងពីបំណងចង់បើកខ្លួនឲ្យទទួលបានបទពិសោធថ្មីៗ និងស្វែងរកការប្រជែងផ្សេងៗក្នុងអាជីពសម្ដែងផ្ទាល់ខ្លួនហើយលោកក៏កំពុងត្រៀមបើកប៉ុស្តិ៍ YouTube ផ្ទាល់ខ្លួនដើម្បីប្រើប្រាស់ជាប៉ុស្តិ៍ទំនាក់ទំនង និងអាប់ដេតការងារឲ្យអ្នកគាំទ្រតាមដានយ៉ាងជិតស្និទ្ធ។ លើសពីនេះលោកក៏បានបង្កើតអារម្មណ៍តាមរយៈការទទួលយកតួនាទីក្នុងរឿងខ្នាតធំ «Gangster 2499 The Musical» ដែលចាត់ទុកថាជាតួនាទីសំខាន់ និងជាការសាកល្បងសមត្ថភាពសម្តែងនៅលើឆាក។
ដោយឡែក ងាកមកកាន់ Tate Henry Myron តួឯកប្រុសល្បីឈ្មោះក្នុងរឿង «Duangjai Dhevaprom» បានប្រែក្លាយជាតារាសម្ដែងក្រៅភ្នាក់ងាររបស់ខ្លួន មិនខុសពីរៀមច្បង Naphat ដែរ។

Myron ជាតារាសម្ដែងថៃអង់គ្លេសអាយុ ២១ ឆ្នាំ ដែលបច្ចុប្បន្នកំពុងសិក្សានៅមហាវិទ្យាល័យសិល្បៈនៃ សាកលវិទ្យាល័យ Chulalongkorn ។ ចាប់ផ្ដើមប្រឡូកលើវិស័យកម្សាន្តដំបូងក្នុងនាមជាតារាម៉ូដែល និងផ្តើមអាជីពសម្តែងក្នុងស៊េរីរឿង “XYZ” នាឆ្នាំ ២០២១ និងបានចុះកិច្ចសន្យាក្លាយជាតារាសម្តែងជាមួយប៉ុស្តិ៍លេខ៣ ក្នុងឆ្នាំ ២០២២។ មិនយូរប៉ុន្មាន លោកបានទទួលបានឱកាសមាសក្នុងតួនាទីជាម៉មហ្លួង Ronnajak Chutathep ក្នុងរឿងភាគរឿង «Duangjai Dhevaprom» ដែលធ្វើឲ្យឲ្យកេរ្តិ៍ឈ្មោះរបស់លោកឡើងសន្ទុះ ហើយបានក្លាយជាតារារះរបស់ប៉ុស្តិ៍លេខ ៣ យ៉ាងឆាប់រហ័ស។
ទោះបីជាអាជីពកើនឡើងស្រីតៗយ៉ាងណាក្ដី តារាប្រុសវ័យ២១ឆ្នាំក៏មានគំនិតមិនខុស Naphat ដែរ ក្រោយកុងត្រាផុតកំណត់ Myron សម្រេចចិត្តក្លាយជាតារាឯកភាព ដើម្បីបើកឱកាសការងារកាន់តែសម្បូរបែប លោកចាប់ផ្ដើមសម្ដែងដោយសម្ដែងក្នុងរឿងខ្នាតធំ «Gangster 2499 The Musical» រួមជាមួយ Naphat។ ក្រៅពីនេះ លោកក៏មានរឿងភាគមួយដែលពេលនេះកំពុងតែត្រៀមថតដែរ។ ទន្ទឹមនោះ ក៏លេចឮព័ត៌មានថា តួវ័យក្មេងកូនកាត់ នឹងចូលរួមសម្តែងជាមួយប៉ុស្តិ៍ One31 ក្នុងរឿងភាគមួយផ្សេងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Zhao Wei ត្រឡប់មកកាន់បណ្ដាញសង្គមវិញបន្ទាប់ពីលែងលះដាច់ស្រេច

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ