Connect with us

កីឡា

វិរះ​ ហោះហើរ​ សមត្ថភាព​ល្អ​ខ្លាំង​ផ្ដួល​សិស្ស​លោក​ សួង​ បញ្ញា​ សន្លប់​ទឹក​២ហើយ​ផ្ដាំ​ដូច្នេះ…​

បានផុស

នៅ

កីឡាករ​ថ្នាល​ វិរះ ហោះហើរ​ មាន​សមត្ថភាព​ខ្លាំង​មិន​ធម្មតា​​ដោយ​បាន​ផ្ដួល​កូន​សិស្ស​លោក​ សួង​ បញ្ញា ឲ្យ​សន្លប់​បោះបង់​ការ​ប្រកួត​នៅ​ទឹក​ទី២​ ក្នុង​កម្មវិធី​ប្រដាល់​ Jet Fighter​ និង​​បាន​ផ្ដាំ​ឲ្យ​ខំប្រឹង​បង្ហាត់​សិស្ស​បន្ថែម​ទៀតកុំ​ឲ្យ​ឡើង​មក​បាន​តែ​២ទឹក​ដូច្នេះទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ វិរះ ហោះហើរ

យុវជន វិរះ ហោះហើរ​ បាន​ឲ្យ​ដឹងក្រោយបញ្ចប់​ការ​ប្រកួត​ថា​ រូប​គេ​មិន​ខ្លាចរអា​ដៃគូ​នោះ​ឡើយ​ ពោល​ឡើង​ទៅ​វាយ​យក​ៗតែ​ម្ដង។​ ដោយ​ដឹង​ថា​ កីឡាករ​ វៃរាប រុថរឿង​ ខ្សោយ​ពោះ​ ដូច្នេះ​ខ្លួន​សម្រុក​វាយ​ចំណុច​នេះ​រហូត​សន្លប់​បោះបង់​ការ​ប្រកួត​នៅ​ទឹក​ទី២​ នោះ​តែ​ម្ដង​។​

កីឡាករ វិរះ ហោះហើរ

ជើង​ខ្លាំង​រូប​នេះ​បាន​ផ្ដាំផ្ញើ​ក្នុង​ន័យ​កីឡា​ទៅ​កាន់​លោក​ សួង​ បញ្ញា​ ថា​ ឲ្យ​ខំប្រឹង​បង្ហាត់​សិស្សឲ្យ​ខ្លាំងបន្ថែម​ទៀត​ដើម្បី​កុំ​ឲ្យឡើង​មកប្រកួត​បាន​តែ​ ២ទឹក​ដូច​នេះ​។​ វិរះ​ ហោះហើរ​ បាន​បង្ហើប​ប្រាប់​និមិត្តរូប​ (Idol) ក្នុង​ចិត្ត​ខ្លួន​គឺ​កីឡាករ​ ធឿន​ ធារ៉ា​ និង​ចង់​មាន​សមត្ថភាព​ខ្លាំង​ ល្បីឈ្មោះ​ បែប​នេះ​នៅ​ថ្ងៃ​អនាគត។​

កីឡាករ​ វៃរាប​ រុថរឿង

បញ្ជាក់​ដែរ​ថា​ វិរះ​ ហោះហើរ​ ដែក​ជា​កូន​សិស្ស​លោក​ ម៉ាង ម៉ន​ ទើប​​បាន​ហ្វឹកហាត់​ប្រដាល់​អស់​រយៈពេល​ ៦ខែ​​ប៉ុណ្ណោះ។​ រូប​គេ​ប្រកួត​បាន​ ១៨​ដង​ ឈ្នះ​១២​ និង​ស្មើ៦​។​ ប្រកួត​លើក​ចុងក្រោយ​នេះ​ផ្ដួល​កីឡាករ​ វៃរាប​ រុថរឿង​ នៅ​ក្នុង​កម្មវិធី​ថ្នាល​គុន​ខ្មែរ​ Jet Fighter​ របស់​លោក​ឧកញ៉ា​ ស្រី ចាន់ថន​ កាល​ពី​ថ្ងៃ​ទី១២​ ខែ​មីនា​ ឆ្នាំ​២០២៥៕​

កីឡាករ វិរះ ហោះហើរ

អត្ថបទ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម