Connect with us

ព័ត៌មានជាតិ

ស្ពានស្ទឹងត្រង់-ក្រូចឆ្មារធ្វើហើយមុនគម្រោង ប្រជាពលរដ្ឋអាចធ្វើដំណើរឆ្លងកាត់បានចាប់ពីថ្ងៃនេះ

បានផុស

នៅ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចដាក់ឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ចាប់ពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១នេះតទៅ ដើម្បីសម្រួលដល់ការធ្វើដំណើរអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងពេលចុះ​ពិនិត្យស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារនៅព្រឹកនេះថា “យើងមិនចង់ឲ្យប្រជាពលរដ្ឋប្រើសាឡាង គឺអាចប្រើស្ពាន បានចាប់ពីថ្ងៃនេះ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន”។

លោករដ្ឋមន្ត្រីបញ្ជាក់ថា សម្តេចតេជោ នឹង​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​នេះ នៅ​ពេល​វេលា​សម​ស្រប​ណា​មួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ស៊ុន ចាន់ថុល តាម​គម្រោង​ស្ពាន​នេះ​ត្រូវ​បញ្ចប់​នៅ​ខែ​ឧសភា ឆ្នាំ ២០២១ ប៉ុន្តែ​ក្រុមហ៊ុន​បាន​ពន្លឿន​ការ​សាងសង់​បាន​បញ្ចប់​មុន​កាល​កំណត់ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ពលរដ្ឋ​ឆ្លង​កាត់​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ។

ស្ពាន​ស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិត​នៅ​ត្រង់​ចំណុច​ភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ឆ្លង​កាត់​ទន្លេមេគង្គ​ទៅ​ត្រើយ​ខាង​កើត​ស្ថិត​នៅ​ភូមិ​ក្តុល​លើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ។

ជាប្រភេទស្ពានបេតុងសរសៃដែក ដែលមានប្រវែងសរុប ១ ១៣១ ម៉ែត្រ និង ទទឹង ១៣,៥០ ម៉ែត្រ បានចំណាយថវិកាសរុប ៥៦ លានដុល្លារសម្រាប់ការសាងសង់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម