ព័ត៌មានជាតិ
បង្វែរសាឡាងនៅស្ទឹងត្រង់ក្រូចឆ្មារ ទៅប្រើដឹកចម្លងពលរដ្ឋទៅស្រុកកំពង់លែងវិញ
បើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានលើកពីគម្រោងក្នុងការយកសាឡាងពីក្រូចឆ្មារស្ទឹងត្រង់ ទៅដាក់នៅខេត្តកំពង់ឆ្នាំងវិញ សម្រាប់បម្រើការដឹកជញ្ជូនពលរដ្ឋឆ្លងទៅស្រុកកំពង់លែង ដែលមិនទាន់មានស្ពានធ្វើដំណើរទៅមកនៅឡើយ។
ថ្លែងក្នុងពេលដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្នស្ពានស្ទឹងត្រង់ក្រូចឆ្មារនៅព្រឹកនេះ ឯកឧត្ដម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ដោយសារស្ពានស្ទឹងត្រង់ក្រូចឆ្មារបានបញ្ចប់ការសាងសង់រួចហើយនោះ សាឡាងដែលប្រើនៅទីនេះនឹងយកទៅប្រើប្រាស់សម្រាប់ចម្លងប្រជាពលរដ្ឋពីទីរួមខេត្តកំពង់ឆ្នាំទៅស្រុកកំពង់លែងតភ្ជាប់ជាមួយផ្លូវជាតិ ៥០C។

ឯកឧត្តមបន្តថា ដោយសារពីទីរួមខេត្តកំពង់ឆ្នាំងទៅស្រុកកំពង់លែងមិនទាន់មានស្ពាន ដូច្នេះការប្រើប្រាស់សាឡាងជាមធ្យោបាយតែមួយគត់ សម្រាប់បម្រើការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។
រដ្ឋាភិបាលបានដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្ន ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់រវាងស្រុកក្រូចឆ្មាររបស់ខេត្តត្បូងឃ្មុំ និងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម។
ស្ពានឆ្លងកាត់ទន្លេងមេគង្គទើបដាក់ឲ្យដំណើរការនេះ មានប្រវែងសរុប ១១៣១ម៉ែត្រ ទទឹង១៣,៥ ម៉ែត្រ (ក្នុងនោះមានគន្លងផ្លូវរថយន្ត៣,៥មx២ គន្លងទោចក្រយានយន្ត១,៩មx២ គន្លងផ្លូវថ្មើរជើង១,១មx២+០,២៥មx២ (បង្កាន់ដៃ) ជាប្រភេទស្ពានបេតុងសរសៃដែក ឬបេតុងអាមេ។

គម្រោងសាងសង់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ជាគម្រោងស្ពានមិត្តភាពកម្ពុជាចិនទី៨ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ចំណាយថវិកាប្រមាណ៥៨,៤២លានដុល្លារអាមេរិក។
តាមរយៈស្ពាននេះ អាចជួយទាញភូមិសាស្រ្តរវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំឱ្យកាន់តែកៀកចូលជិតគ្នា ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ បម្រើដល់ការដឹកជញ្ជូនទំនិញកសិផលទៅកាន់ទីផ្សារ ទាក់ទាញការវិនិយោគ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិបានមួយកម្រិតថែមទៀត៕
-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


