សន្តិសុខសង្គម
រថយន្តដឹកក្រុមល្ខោន ក្រឡាប់ពេលបម្រុងឆ្លងដ បណ្ដាលឲ្យមនុស្សជិត ២០ នាក់ រងរបួសធ្ងន់ស្រាល
មនុស្សចំនួន ១៨ នាក់ ក្នុងចំណោមមនុស្សក្មេងចាស៎សរុបចំនួន ២៦ នាក់ បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដដឹកក្រុមសម្ដែងល្ខោន កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ នៅចំណុចកំពង់ចម្លងឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ។
តាមការបញ្ជាក់ពីលោក វិរៈសេនីយ៍ទោ ប៊ុន នឿន អធិការនគបាលស្រុកចិត្របុរីបានឲ្យកម្ពុជាថ្មីដឹងនាព្រឹកនេះថា មានករណីឡានដឹកអ្នកលេងសិល្បៈបុរាណ (ល្ខោន) មួយគ្រឿង មកពីស្រុកមេសាង ខេត្តព្រៃវែង ធ្វើដំណើរបម្រុងឆ្លងទន្លេទៅសម្តែងនៅស្រុកព្រែកប្រសព្វ។ លុះពេលធ្វើដំណើរមកដល់ចំនុចកំពង់ដម្លងឬស្សីចារ្យ ស្ថិតក្នុងភូមិឬស្សីចារ្យ ឃុំថ្មគ្រែ ស្រុកចិត្របុរី ក៏បានបើកឡានចុះបម្រុងនឹងឡើងដចម្លង ក៏ស្រាប់តែក្រឡាប់រថយន្ត បណ្ដាលឲ្យអ្នករួមដំណេីរចំនួន ៣នាក់ របួសធ្ងន់ និង ១៥ នាក់ផ្សេងទៀតរបួសស្រាល ក្នុងចំណោម ២៦នាក់។


លោកអធិការស្រុកចិត្របុរី បានបញ្ជាក់ថា ករណីនេះដោយមានការយកចិត្តទុកដាក់ពី លោកអភិបាលខេត្តក្រចេះ និងលោកស្នងការនគរបាលខេត្ត លោកបានចុះទៅដល់កន្លែងកេីតហេតុផ្ទាល់ ដេីម្បីអន្តរាគនម៍ជួយ និងចាត់ចែងបញ្ចូនអ្នករបួសទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ និងដោះស្រាយលើកដាក់សម្ភារៈនានា ដេីម្បីបញ្ចៀសការកក់ស្ទះដល់អ្នកដំណេីរ។
បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ក្រោមការគិតគួរខ្ពស់ចំពោះសុខទុក្ខ និងសុខសុវត្ថិភាពពីលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងមានការយកចិត្តទុកដាក់ពិនិត្យព្យាបាលពីក្រុមគ្រូពេទ្យបង្អែកខេត្តផងដែរ៕

អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


