ព័ត៌មានអន្ដរជាតិ
ភ័យខ្លាចសង្គ្រាមព្រំដែនជាមួយមីយ៉ាន់ម៉ា ថៃកំពុងបង្រៀនក្មេងឲ្យចេះក្រាបលូន
កម្លាំងយាមល្បាតព្រំដែនភាគខាងជើងប្រទេសថៃបានកំពុងបង្រៀនក្មេងឲ្យចេះក្រាបលូន និងការពារខ្លួន ដើម្បីត្រៀមសម្រាប់ការប្រយុទ្ធណាមួយ ប្រសិនបើជម្លោះវាងកម្លាំងទ័ពមីយ៉ាន់ម៉ា និងជនជាតិភាគតិចអាចកើតមាន។

សិស្សសាលាបឋមសិក្សាថៃបានកំពុងហ្វឹកហាត់សមយុទ្ធជម្លៀសកាលពីចុងសប្តាហ៍នេះ និងឲ្យពួកគេត្រៀមខ្លួនសម្រា់ការប៉ះទង្គិចនៅពេលក្រុមជនជាតិភាគតិចបានប្រឆាំងនឹងយោធាមីយ៉ានម៉ាចាប់តាំងរដ្ឋប្រហារថ្ងៃទី១ កុម្ភៈ និងបានប្រើកម្លាំងឃោឃៅលើអ្នកតវ៉ា។
វីដេអូមួយបានបង្ហាញថា សិស្សកំពុងហ្វឹកហាត់នៅទីធ្លាសាលារៀនមួយក្នុងខេត្ត Mae Hong Son តាមការបញ្ជារបស់ទាហានល្បាតដែលស្ថិតក្នុងឯកសណ្ឋាន និងមួកប៉េរេដែលបានបង្ហាញពីបច្ចេកទេសដើម្បីការពារខ្លួន និងសុវត្ថិភាពពីគ្រាប់កាំភ្លើង។
ក្រុមប្រដាប់អាវុធជនជាតិភាគតិចជាងពីរក្រុមកំពុងសកម្មនៅព្រំដែនមីយ៉ាន់ម៉ា ខណៈសហភាពជនជាតិ Karen ជាក្រុមមួយលេចធ្លោបំផុតបានប្តេជ្ញាគាំទ្រចលនាប្រឆាំងនឹងរដ្ឋប្រហារ។

អាជ្ញាធរថៃបានកំពុងប្រុងប្រៀបទប់ស្កាត់ជនភៀសខ្លួន និងរៀបចំទីកន្លែងសម្រាប់មនុស្សជាង ៤៣០០០នាក់នៅស្រុក Mae Sot។
រដ្ឋប្រហារបានធ្វើឲ្យប៉ះពាល់ដល់ការប្តេជ្ញាចិត្តរបស់យោធាទៅលើកិច្ចព្រមព្រៀងឈប់បាញ់គ្នាទូទាំងប្រទេសជាមួយកម្លាំងឧទ្ទាម ដែលមានប្រវត្តិជម្លោះជូរចត់យូរណាស់មកហើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


