កីឡា
ក្រោយការប្រកួតយប់មិញ លោក Tuchel ថា Foden និង Rashford នៅស្ទើរត្រង់ចំណុចនេះ
គ្រូបង្គោលរបស់ក្រុមជម្រើសជាតិ អង់គ្លេស លោក Thomas Tuchel បានលើកឡើងត្រង់ៗអំពីចំណុចខ្វះខាតរបស់ Phil Foden និង Marcus Rashford បន្ទាប់ការប្រកួតរវាងក្រុម តោកំណាចទាំងបី ទល់នឹងក្រុម អាល់បានី នៅក្នុងការប្រកួតជម្រុះព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក (World Cup ២០២៦) កាលពីយប់មិញ ត្រូវនឹងយប់រំលងអាធ្រាត្រឈានចូលថ្ងៃទៅ សៅរិ៍ ទី ២២។

ទាំង Foden និង Rashford សុទ្ធតែទទួលបានការទុកចិត្តពីលោក Tuchel ឱ្យចូលលេងក្នុងជម្រើសដំបូង ប៉ុន្តែអ្នកទាំង ២ ហាក់មិនបានបង្ហាញគុណភាពឱ្យល្អប្រសើរ តាមអ្វីដែលគ្រូចង់បាននោះទេ ដោយក្នុងនាមជាខ្សែប្រយុទ្ធស្លាប ពួកគេមិនបានបង្កើតឱកាស ឬស៊ុតចំគោលដៅសូម្បីមួយជើង។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុម អង់គ្លេស នៅតែទទួលបានជ័យជម្នះ បន្ទាប់ពីបញ្ចប់ការប្រកួត ៩០ នាទីពេញ ដោយខ្សែការពារស្លាបឆ្វេងវ័យក្មេងស្លាបឆ្វេង Myles Lewis-Skelly និងប្រធានក្រុម Harry Kane ស៊ុតម្នាក់មួយគ្រាប់ ជួយឱ្យក្រុម តោកំណាចទាំងបី យកឈ្នះលើក្រុមភ្ញៀវ អាល់បានី ក្នុងលទ្ធផល ២-០។

បន្ទាប់ពីបញ្ចប់ការប្រកួត ទល់នឹងក្រុម អាល់បានី អ្បានដាក់បន្ទុកធ្ងន់លើ Rashford និង Foden ដោយលោកបានអះអាងថា ពួកគេទាំង ២ គឺមិនមានឥទ្ធិពលគ្រប់គ្រាន់ក្នុងការជួយក្រុមនៅតំបន់ប្រយុទ្ធ។ ទាក់ទងនឹងរឿងនេះ អ្នកចាត់ការសញ្ជាតិ អាល្លឺម៉ង់ វ័យ ៥១ ឆ្នាំបានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថាខ្សែប្រយុទ្ធស្លាបរបស់យើងទាំង ២ នាក់( Foden និង Rashford) គឺមិនបានជះឥទ្ធិពលអ្វីសោះដល់ក្រុម ដូចអ្វីដែលពួកគេធ្លាប់ធ្វើទូទៅនៅក្លិបអាជីព។ ខ្ញុំមិនប្រាកដនោះទេ ថាហេតុអ្វីបានជាពួកយើងហាក់មានភាពពិបាក ក្នុងការបញ្ជូនបាល់ឱ្យបានលឿនទៅមិត្តរួមក្រុមដទៃ…»៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Metro
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


