កីឡា
លោក Scholes ថា អង់គ្លេស គ្មានឱកាសឈ្នះ World Cup ឡើយ បើគ្មានតួសំខាន់ ៣ នាក់នេះ
អតីតខ្សែបម្រើឆ្នើមរបស់ក្រុម Manchester United និងជម្រើសជាតិ អង់គ្លេស លោក Paul Scholes បានលើកឡើងអំពីក្រុមរហស្សនាម តោកំណាចទាំង ៣ នឹងមិនមានឱកាសឈ្នះពានរង្វាន់បាល់ទាត់ជើងឯកពិភពលោក World Cup ២០២៦ ឡើយ ប្រសិនបើគ្មានវត្តមានរបស់កីឡាករ ៣ នាក់។

ក្រុមជម្រើសជាតិ អង់គ្លេស បានកក់កៅអីឡើងទៅកាន់ជុំចុងក្រោយពានរង្វាន់បាល់ទាត់ជើងឯកពិភពលោក ២០២៦ ហើយ ទោះនៅសល់ ២ ប្រកួតវគ្គជម្រុះក្នុងពូល K ទៀតក៏ដោយ បន្ទាប់ពីពួកគេយកឈ្នះលើក្រុមជម្រើសជាតិ ឡាតវី ក្នុងលទ្ធផល ៥-០ កាលពីថ្ងៃ ពុធ ទី ១៥ ខែ តុលា កន្លងទៅ ដែលធ្វើឱ្យពួកគេមាន ១៨ ពិន្ទុ លើសក្រុមលេខ ២ អាល់បានី ដល់ទៅ ៧ ពិន្ទុ។

យ៉ាងណាមិញ សម្រាប់ការប្រកួតជម្រុះ World Cup ២០២៦ នា ៤ ប្រកួតចុងក្រោយ ក្នុងខែ កញ្ញា និង តុលា នេះ គ្រូបង្វឹកលោក Thomas Tuchel មិនបានកោះហៅកីឡាករសំខាន់ ៣ នាក់រួមមាន Phil Foden, Jack Grealish និង Jude Bellingham ឡើយ។
ទោះបីជាយ៉ាងណា អង់គ្លេស នៅតែធ្វើបានល្អ ដោយការប្រកួត ៤ ប្រកួតចុងក្រោយ ពួកគេទទួលជ័យជម្នះទាំង ៤ ប្រកួត ប៉ុន្តែលោក Scholes នៅតែមើលឃើញ ថា ក្រុមតោកំណាច នឹងមិនមានឱកាសឈ្នះពាន World Cup ទេ ប្រសិនបើគ្មានកីឡាករទាំង ៣ នាក់នេះចូលរួម។

ជុំវិញរឿងខាងលើ លោក Scholes បានមានប្រសាសន៍ប្រាប់ The Overlap ថា៖ «ខ្ញុំបានភ្ញាក់ផ្អើលបន្តិច។ កីឡាករទាំង ៣ នាក់នោះ ត្រូវតែមានឈ្មោះនៅក្នុងក្រុមរបស់គាត់ (Tuchel) ហើយពួកគេត្រូវតែមានឈ្មោះក្នុងក្រុមរបស់គាត់នៅ World Cup។ ប្រសិនបើអ្នកមើលក្រុមឥឡូវនេះ អ្នកអាចនិយាយ ថា ពួកគេស្ទើរតែគ្មានឱកាសឈ្នះ World Cup នោះទេ។ សូម្បីតែមានអ្នកលេងទាំងបីនាក់នោះ វានៅតែជាសំណួរដ៏ធំមួយ ប៉ុន្តែវាផ្តល់ឱ្យអ្នកនូវឱកាសកាន់តែច្រើនក្នុងការឈ្នះពាននេះ»។
ឆ្លើយតបនឹងការលើកឡើងខាងលើ លោក Tuchel ធ្លាប់បានលើកឡើងរួចម្តងហើយ ថា Bellingham គឺនឹងមានវត្តមានឡើងវិញសម្រាប់ អង់គ្លេស ក្នុងការប្រកួតបន្ទាប់ និងនៅជុំចុងក្រោយពាន World Cup ២០២៦។ ដោយឡែក Foden និង Grealish ត្រូវបានគេនិយាយ ថា ពួកគេអាចនឹងស្រពិចស្រពិលក្នុងការជាប់ជម្រើសជាតិ អង់គ្លេស ក្រោមការដឹកនាំរបស់បុរសសញ្ជាតិ អាល្លឺម៉ង់ ជាថ្មី ទោះបីជាម្នាក់កំពុងបង្ហាញទម្រង់លេងល្អនៅ Man City ហើយម្នាក់ទៀតកំពុងធ្វើបានល្អនៅ Everton ក៏ដោយ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Metro
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


