ចរាចរណ៍
រថយន្តព្រូស ១ គ្រឿង បុករះរថយន្ត ៣ គ្រឿង និង ប៉ះម៉ូតូ ១ គ្រឿង ខណៈកំពុងរង់ចាំភ្លើងស្តុប
បុរសជនជាតិម្នាក់ រួមដំណើរនឹងមិត្តភ័ក្ដិ បានបើករថយន្តម៉ាកព្រូស ក្នុងល្បឿនលឿន ទៅបុករះរថយន្ត ៣ គ្រឿង និង ប៉ះម៉ូតូ ១ គ្រឿង ដែលកំពុងឈប់រង់ចាំភ្លើងស្តុប បណ្ដាលឱ្យខូចខាត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ ស្ថិតនៅស្តុប ៩២ កែងផ្លូវ ហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញជនជាតិចិន ៣ ទៅ ៤ នាក់ ជិះក្នុងរថយន្ត ម៉ាកតូយូតាព្រូស ពណ៌ស្ករ ១ គ្រឿង ដែលមានស្លាកលេខ ភ្នំពេញ 2BO-4193 បើកបរតាមបណ្ដោយផ្លូវបេតុងលេខ ៩២ ទិសដៅពីកើតទៅលិច ល្បឿនលឿនឆ្ពោះទៅកាន់ស្តុប ៩២។

អ្នកឃើញហេតុការណ៍បានបន្តទៀតថា ខណៈមកដល់ជិតស្តុបទៅហើយ រថយន្តមិនបានបង្អង់ល្បឿននោះទេ ដោយខាងមុខមានរថយន្តកំពុងឈប់ចាំភ្លើងសញ្ញាចរាចរណ៍ ក៏ជ្រុលបុករះទាំងកំរោល រថយន្ត ៣ គ្រឿង និងប៉ះម៉ូតូ ១ គ្រឿង បណ្តាលឱ្យរងការខូចខាត ចំណែកម្ចាស់ម៉ូតូរងរបួសស្រាល។

ចំពោះរថយន្ត និងម៉ូតូ រងការខូចខាតរួមមាន TOYOTA PRUIS , HIGHLANDER , MAZDA និងម៉ូតូ BEAT ១ គ្រឿង ប៉ុន្តែម្ចាស់ម៉ូតូមិនប្រកាន់ ក៏បើកចេញពីទីតាំងកើតហេតុបាត់ទៅ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកធ្វើការវាស់វែង និងឱ្យភាគីទាំងអស់សម្របសម្រួលគ្នាដោយសន្តិវិធី។ បើសិនមិនអាចដោះស្រាយគ្នាបាននោះ សមត្ថកិច្ច នឹងធ្វើការវាស់វែងយករថយន្តទាំងអស់ទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕
អត្ថបទ ៖ សំណាង





-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


