សេចក្ដីជូនដំណឹង
រង្វាន់កាន់តែធំអស្ចារ្យពី Smart! បញ្ចូលលុយទូរសព្ទមានឱកាសឈ្នះខុនដូរបស់បុរីប៉េង ហួត ឈ្នះឡាន BYD
បន្ទាប់ពីទទួលបានភាពជោគជ័យជាមួយនឹង ប្រូម៉ូសិន “បញ្ចូលលុយហើយមានឱកាសឈ្នះ” ក្នុងឆ្នាំ 2024 ដែលSmart បានផ្តល់ជូន ឡាន BYD រហូតដល់ទៅប្រាំរង្វាន់ និងរង្វាន់ផ្សេងៗទៀតជាច្រើន ជូនដល់អតិថិជនដែលមានសំណាងឈ្នះទាំងអស់នោះ កាន់តែរំភើប! នៅក្នុងឆ្នាំថ្មី 2025 នេះ ស្របទៅតាមការគាំទ្ររបស់អតិថិជន Smart ដាក់ជូននូវប្រូម៉ូសិន “បញ្ចូលលុយហើយមានឱកាសឈ្នះ” ថ្មីដែលអតិថិជនរបស់ Smart មានឱកាសឈ្នះរង្វាន់រាល់ពេលបញ្ចូលលុយចាប់ពី 1 ដុល្លារឡើងទៅ មានទាំង រង្វាន់ចៃដន្យភ្លាមៗ និងរង្វាន់ពីការចាប់រង្វាន់ប្រចាំខែ ត្រីមាស និងបំណាច់ឆ្នាំ។

រាល់ពេលដែលអតិថិជន Smart បញ្ចូលលុយចាប់ពី 1 ដុល្លារមិនថាតាមរយៈកាតកោស ឬ E-top Up នោះឡើយ អតិថិជននឹងមានឱកាសឈ្នះរង្វាន់ដោយចៃដន្យភ្លាមៗគឺ លុយសុទ្ធ 100 ដុល្លារ និង 10 ដុល្លារ សមាជិក SmartVIP និងប័ណ្ណបញ្ចុះតម្លៃជាច្រើនរង្វាន់។
រឹតតែពិសេស! បញ្ចូលលុយកាន់តែច្រើន អតិថិជននឹងទទួលបានឱកាសឈ្នះកាន់តែច្រើនពីការចាប់រង្វាន់ប្រចាំខែរួមមានម៉ូតូ Vespa Sprint Tech 150 2025 (18 រង្វាន់) លុយសុទ្ធ 1,000 ដុល្លារ (90 រង្វាន់) ទូរសព្ទទំនើប Oppo Reno 13F (90 រង្វាន់) Oppo A3 (90 រង្វាន់) និង Oppo A3X (180 រង្វាន់)។
កាន់តែធំជាងនេះ គឺរង្វាន់រៀងរាល់ត្រីមាស ឫបីខែម្តងពីការចាប់រង្វាន់ រួមមាន ការចាប់រង្វាន់ប្រចាំត្រីមាសលើកទី 1 នៅខែកក្កដា រថយន្ត BYD ATTO 2 (1 រង្វាន់) ការចាប់រង្វាន់ប្រចាំត្រីមាសលើកទី2 នៅខែតុលា រង្វាន់រថយន្ត BYD Sealion 5 (1 រង្វាន់) និងការចាប់រង្វាន់ប្រចាំត្រីមាសលើកទី3នៅខែមករា 2026 រង្វាន់រថយន្ត BYD Shark 6 (1 រង្វាន់)។ លើសពីធំហើយពិសេសនោះគឺការចាប់រង្វាន់បំណាច់ឆ្នាំ ខុនដូដឹស្តា ប៉ូឡារីស 23 អភិវឌ្ឃដោយបុរី ប៉េង ហួត (1 រង្វាន់)។
ការផ្តល់ជូនដ៏អស្ចារ្យនេះគឺមាន ចាប់ពីថ្ងៃទី ០1 ខែមេសាឆ្នាំ 2025 រហូតដល់ ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025 សម្រាប់អតិថិជន Smart ដែលបញ្ចូលលុយតាមកាតកោស ភ្នាក់ងារលក់រាយ Smart កម្មវិធី SmartNas និងតាមអេប ធនាគារនានា។ Smart នៅតែបន្តផ្តល់ជូននូវបទពិសោធន៍ទូរសព្ទកាន់តែល្អប្រសើរជូនដល់អតិថិជន។ អតិថិជនអាចស្វែងយល់បន្ថែមពីប្រូម៉ូសិនពិសេសនេះតាមរយៈតំណភ្ជាប់ទៅកាន់គេហទំព័រផ្លូវការរបស់ Smart៖ https://www.smart.com.kh **លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


