សន្តិសុខសង្គម
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
ស្រ្ដីវ័យជាង៦០ឆ្នាំប្លាយម្នាក់ បានដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈដែលស្ត្រីរងគ្រោះរូបនេះកំពុងធ្វើការងារនៅក្នុងចង្ក្រានបាយ ហើយត្រូវយុវជនបែកថ្នាំម្នាក់ដែលរស់នៅក្នុងភូមិជាមួយគ្នា ប្រើដាវយ៉ាងមុតចូលទៅកាប់តែម្ដងនៅភូមិស្វាយស ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។

បើតាមការបញ្ជាក់ពីសាក្សីបាននិយាយថា ស្ត្រីរងគ្រោះមានឈ្មោះ យុទ្ធ អាយុ ៦៥ ឆ្នាំ ត្រូវជាភរិយារបស់លោក សឿន លឿត ជានាយកសាលាបឋមសិក្សាជលគីរី។ លោកនាយកទៀតសោតកំពុងសម្រាកពីការងារដោយសារមានបញ្ហាលើសឈាមស្លាប់មួយចំហៀងខ្លួនគឺសម្រាកនៅនឹងផ្ទះ។
សាក្សីបានបន្តថា នៅមុនពេលកើតហេតុប្រហែលជាម៉ោង ៣ រសៀលថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៥ គឺមានយុវជនម្នាក់ឈ្មោះ ចូច អាយុប្រហែលជាង ២០ ឆ្នាំ ត្រូវជាកូនលោកមេភូមិស្វាយស ហើយមានទីលំនៅទល់មុខផ្ទះជនរងគ្រោះ បានកាន់ដាវដើរចូលទៅដល់ផ្ទះលោកនាយកសាលានោះតែម្ដង ប៉ុន្តែដោយសារលោកកម្រើកខ្លួនងើបមិនបានក៏បានធ្វើសញ្ញារាដៃ ហាក់ដូចជាធ្វើសញ្ញាកុំឲ្យធ្វើបាបគាត់។ ភ្លាមៗនោះយុវជនបែកថ្នាំរូបនេះបានដើរបង្ហួសចូលទៅចង្រ្កានបាយហើយបានកាត់ទៅលើស្ត្រីដែលជាប្រពន្ធរបស់លោកនាយកសាលា ដោយគ្មានហេតុផលបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង រួចជនរូបនេះក៏បានត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ធ្វើហាក់ដូចជាមិនដឹងរឿងអ្វីទាល់តែសោះ។

ក្រោយពីទទួលបានព័ត៌មាន មិនបានមួយម៉ោងផងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការឃាត់ខ្លួនយុវជនរូបនេះនៅនឹងផ្ទះតែម្ដង ព្រមទាំងបានដកហូតវត្ថុតាងដាវមួយដើមហើយបាននាំខ្លួនទៅកាន់អធិការដ្ឋាន ដើម្បីអនុវត្តតាមផ្លូវច្បាប់៕
អត្ថបទ : សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


