សេដ្ឋកិច្ច
រដ្ឋជួយសន្សំពលរដ្ឋជាង១លាន៤សែនដុល្លារលើថ្លៃធ្វើដំណើររាល់បុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌ
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាក្នុងមួយរដូវបុណ្យចូលឆ្នាំ ឬភ្ជុំបិណ្ឌ រដ្ឋាភិបាលជួយដល់ការចំណាយរបស់ពលរដ្ឋជាង១លាន៤សែនដុល្លារ លើការផ្ដល់សេវារថយន្តក្រុងដោយឥតគិតថ្លៃដឹកពលរដ្ឋចេញពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្តនានា។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ ព្រឹកថ្ងៃទី៧ ខែមេសា សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា ទំហំលុយជាង ១លាន៤សែនដុល្លារនេះបានជួយសម្រួលដល់ជីវភាពពលរដ្ឋជាច្រើន និងជំរុញឱ្យផ្ដល់សេវានេះបន្តទៀត។
សម្ដេចថា៖ «ថ្ងៃមុនខ្ញុំចុះទៅមើលនៅទីលានប្រជាធិបតេយ្យដែលរៀបចំពិធីហ្នឹង ខ្ញុំសួរមួយគ្រួសារទៅបន្ទាយមានជ័យ ខ្ញុំសួរគាត់ថាទៅ(បើឡានតាក់ស៊ី)គេយកប៉ុន្មាន? គាត់ថាម្នាក់ទៅ១០ម៉ឺនមកវិញ១០ម៉ឺន ហើយគ្រួសារគាត់មាន៥នាក់ អ៉ីចឹងប្រពន្ធ កូន និងយាយទៀត! អ៉ីចឹងក្នុង១ជើងគាត់សន្សំបាន៤០ម៉ឺន បើទៅមកគាត់សន្សំបាន២០០ដុល្លារ។ ២០០ដុល្លារហ្នឹងគាត់ទុកចាយធ្វើបុណ្យនៅផ្ទះ ឬក៏ធ្វើអីផ្សេងបាន»។

ជារៀងរាល់ឆ្នាំក្នុងរដូវចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌសាលារាជធានីភ្នំពេញតែងតែបញ្ចេញរថយន្តក្រុងសាធារណៈដឹកពលរដ្ឋចេញពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្តនានា ខណៈក្នុងពេលចូលឆ្នាំខ្មែរខាងមុខ សាលារាជធាន៏ក៏ត្រៀមរថយន្តក្រុងចំនួន ៥៩៧គ្រឿង ដើម្បីដឹកប្រជាពលរដ្ឋធ្វើដំណើរដោយឥតគិតថ្លៃ ទៅលេងស្រុកកំណើតផងដែរ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


