កីឡា
លោក ពេជ្រ សុផាន់៖ សម្បត្តិ, អេ យ៉ានុត មិនពិបាកធ្វើទម្ងន់ ខណៈ សុភ័ណ្ឌ, រិទ្ធី ពិបាក
កាន់តែខិតជិតដល់ថ្ងៃប្រកួតហើយក្រុមអត្តពលិកគុនខ្មែរនៅសហរដ្ឋអាមេរិក ស្របពេលពួកគេកំពុងធ្វើទម្ងន់ជាបណ្ដើរៗត្រៀមការប្រកួតដែលនឹងមកដល់។ លោក ពេជ្រ សុផាន់ បានឲ្យដឹងពីកីឡាករ ពេជ្រ សម្បត្តិ និងកីឡាការិនី អេ យ៉ានុត មិនសូវមានបញ្ហាលំបាកក្នុងការធ្វើទម្ងន់ទេ ប៉ុន្តែ រឿង សុភ័ណ្ឌ និង ធន់ រិទ្ធី ហាក់ពិបាកបន្តិចក្នុងការធ្វើទម្ងន់។

លោក ពេជ្រ សុផាន់ (រូបភាពហ្វេសបុក)
លោក ពេជ្រ សុផាន់ ចង់បញ្ជាក់ថា ទម្ងន់របស់ ពេជ្រ សម្បត្តិ និង អេ យ៉ានុត កំពុងធ្វើជិតគ្រប់គោលការណ៍ត្រូវប្រកួតហើយស្របពេលសល់បីបួនថ្ងៃទៀតឯណោះ។ ដោយឡែកកីឡាករ រឿង សុភ័ណ្ឌ និង ធន់ រិទ្ធី វិញអាចនិយាយថានៅសល់ច្រើនគីឡូទៀត និងធ្វើគីឡូមិនសូវចុះជាដើម ដូច្នេះហើយទើបលោក ពេជ្រ សុផាន់ ពោលថារៀងតឹងបន្តិចហើយកីឡាករពីររូបនេះ។

កីឡាករគុនខ្មែរ
យ៉ាងណា លោក ពេជ្រ សុផាន់ បញ្ជាក់ថា មកដល់ដំណាក់កាលនេះហើយគ្មានអ្វីជាឧបសគ្គសម្រាប់ក្រុមគុនខ្មែរក្នុងការផ្សព្វផ្សាយលើទឹកដីអាមេរិកនេះទេ។ អាកាសធាតុ អាហារ និងការហ្វឹកហាត់បានប្រព្រឹត្តទៅដោយរលូន។ មួយវិញទៀតការមកកាន់សហរដ្ឋអាមេរិកនេះក៏ច្រើនថ្ងៃសម្រាប់ការត្រៀមខ្លួន។ លោកជឿជាក់ថា អត្តពលិកគុនខ្មែរទាំង៤រូបនេះនឹងធ្វើបានល្អក្នុងជំនួបអន្តរជាតិជាមួយម្ចាស់ផ្ទះសហរដ្ឋអាមេរិក។

កីឡាករគុនខ្មែរ
បញ្ជាក់ដែរថា ក្រុមគុនខ្មែរចំនួន ៤រូប និងប្រតិភូ គ្រូបង្វឹក បច្ចុប្បន្នកំពុងនៅលើទឹកដីសហរដ្ឋអាមេរិកដើម្បីត្រៀមឡើងប្រកួតនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នៅសហរដ្ឋអាមេរិក ដែលត្រូវនឹងម៉ោង៨ព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ នៅកម្ពុជា។ ពួកគាត់ទាំង៤នាក់សុទ្ធតែប្រកួតដណ្តើមខ្សែក្រវាត់៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


