សន្តិសុខសង្គម
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ចំថ្ងៃទី២នៃពិធីបុណ្យចួលឆ្នាំថ្មី បានសម្លាប់មនុស្ស៩នាក់ និងរងរបួស២០នាក់ ខណៈមូលហេតុដែលបណ្ដាលឱ្យមនុស្សស្លាប់ច្រើនជាងគឺទាក់ទងនឹងការបើកបរលើសល្បឿនកំណត់។

យោងតាមរបាយការណ៍របស់នគរបាលចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៥ ខែមេសា បានកើតឡើង១៣លើក បណ្ដាលឱ្យមនុស្ស៩នាក់ស្លាប់ក្នុងនោះស្រីម្នាក់ និងបង្ករបួសសរុប២០នាក់ក្នុងនោះស្រី៥នាក់។
របាយការណ៍ដដែលបញ្ជាក់ថាមូលហេតុដែលបង្កអោយមានគ្រោះថ្នាក់ដែលបណ្ដាលឱ្យមនុស្សស្លាប់ច្រើនជាងគេដល់ទៅ៥នាក់ របួសធ្ងន់៥នាក់ និងរបួសស្រាលម្នាក់បណ្ដាលមកពីបើកបរល្មើសល្បឿន។ ក្រៅពីនោះការបើកបរដោយមិនគោរពសិទ្ធបានសម្លាប់មនុស្សម្នាក់ មិនប្រកាន់ស្តាំបណ្ដាលឱ្យមនុស្ស២នាក់ស្លាប់ និងករណីស្រវឹងបណ្ដាលឱ្យស្លាប់ម្នាក់។
គួរឱ្យដឹងផងដែរថា គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៤ ខែមេសា ចំថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំខ្មែរបានកើតឡើង៧លើក បណ្ដាលឱ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល១០នាក់៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន