ព័ត៌មានជាតិ
ព្រឹកស្អែកនេះ វ៉ាក់សាំងចំនួន១លាន៥សែនដូសទៀត នឹងមកដល់កម្ពុជា
នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ស្អែកនេះ វ៉ាក់សាំងប្រភេទ Sinovac របស់សាធារណរដ្ឋប្រជាមានិតចិនចំនួន១,៥លានដូស ដែលរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីប្រទេសចិន នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ តាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ China Southern។
ពិធីទទួលវ៉ាក់សាំងនេះ នឹងធ្វើឡើងក្រោមវត្តមានរបស់លោក វង្ស៉ី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ចំណែកឯភាគីចិន តំណាងដោយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ហើយក៏នឹងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមីនានេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ប្រសិនបើគ្មានអ្វីប្រែប្រួលនោះទេ ហើយនោះជាវ៉ាក់សាំង ដែលកម្ពុជាបានទិញចំនួន១ លាន៥ សែនដូស។
បើតាមសម្ដេចតេជោ ក្រៅពីវ៉ាក់សាំង ដែលនឹងមកដល់នាពេលខាងមុខនេះ កម្ពុជាយើងក៏នៅមានវ៉ាក់សាំងដែលនៅសល់ ជាវ៉ាក់សាំងស៊ីណូហ្វាមចំនួន៤០ ម៉ឺនដូសទៀត។ ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យគណៈកម្មការចំពោះកិច្ច ដែលមានលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ជាប្រធាន ដំណើរការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដែលមានអាយុ៦០ ឆ្នាំឡើង នៅរាជធានីភ្នំពេញ ដែលជាតំបន់រាតត្បាតច្រើន។

ជាមួយគ្នានោះ សម្តេចបានប្រាប់ប្រជាពលរដ្ឋកុំឱ្យប្រកាន់ថា នេះជាវាក់សាំងរបស់ចិន នេះជាវាក់សាំងរបស់ឥណ្ឌា។ សម្តេចបញ្ជាក់ថា សម្រាប់នៅប្រទេសកម្ពុជាយើង វ៉ាក់សាំង AstraZeneca ត្រូវបានគេយល់ថា ជាវ៉ាក់សាំង ដែលមានសុវត្ថិភាព ហើយអង្គការសុខភាពពិភពលោក ក៏កំពុងតែការពារវ៉ាក់សាំង AstraZeneca នេះដែរ ប៉ុន្តែបញ្ហារបស់យើង ស្ថិតនៅត្រង់ថា គឺយើងមិនមានវាក់សាំងគ្រប់គ្រាន់ ដើម្បីចាក់ជូនទាំងអស់គ្នាក្នុងពេលតែមួយនោះទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ដែរថា បើតាមដឹង ស៊ីណូវ៉ាក់ មិនបានគិតពីអាយុនោះទេ ពីព្រោះនៅប្រទេសឥណ្ឌូនេស៊ី គឺបានដំណើរការចាក់ ស៊ីណូវ៉ាក់ រាប់ទាំងប្រធានាធិបតី ឥណ្ឌូណេស៊ី ដែលជាប្រទេសលំដាប់ទី៤ ដែលមានប្រជាជនច្រើនជាងគេ ក៏ប្រើប្រាស់វ៉ាក់សាំង ស៊ីណូវ៉ាក់នេះដែរ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


