Connect with us

កីឡា

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

បានផុស

នៅ

រដូវ​កាល​២០២៤-២៥ ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​អាច​ត្រូវ​បាន​ចាត់​ទុក​ជា​ក្រុម​ដែល​រវល់​ខ្លាំង​បំផុត​តាំង​ពី​ដើម​រដូវ​កាល​រហូត​ដល់​ចុង​រដូវ​កាល​នៅ​ក្នុង​ប្រវត្តិក្លិប​បាល់ទាត់​កម្ពុជា​ទាំង​ក្នុង​ពាន​រង្វាន់​ជាតិ និង​អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ដើម​រដូវ​កាល ព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ប្រកួត​ក្នុង​ពាន​រង្វាន់​៤​ផ្សេង​គ្នា​គឺ ខេមបូឌានព្រីមៀរលីគ ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ពាន​រង្វាន់​ក្លិប​អាស៊ាន (ASEAN Club Championship) និង​ពាន​រង្វាន់​ក្លិបអាស៊ី​លំដាប់​ទី​៣ (AFC Challenge League)។ រហូត​ដល់​ចុង​រដូវ​កាល​នេះ ក្លិប​តំណាង​កម្ពុជា​មួយ​នេះ​​បាន​របូត​តែ​ពាន​រង្វាន់​មួយ​ប៉ុណ្ណោះ​គឺ ASEAN Club Championship ខណៈ​កំពុង​សម្លឹង​ឆ្ពោះ​ទៅ​រក​ការ​ឈ្នះ​ជើង​ឯក​៣​ផ្សេង​គ្នា​ក្នុង​មួយ​រដូវ​កាល។

ពាន​រង្វាន់​​៣​ដែល​នៅ​សល់​គឺ​សុទ្ធ​តែ​ឈាន​ដល់​វគ្គ​សំខាន់។ ការ​ប្រកួត​លីគ​នៅ​សល់​៥​ប្រកួត​ទៀត ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​ពាន​រង្វាន់ AFC Challenge League ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ។

សម្រាប់​ពេល​វេលា​ប្រកួត​ពាន​រង្វាន់​ទាំង​នេះ​សុទ្ធ​តែ​មមាញឹក​ខ្លាំង​មែន​ទែន។ លោក Pep Munoz គ្រូ​បង្វឹក​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២៥​ថា លោក​សង្ឃឹមគណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​យោគ​យល់ និង​ផ្តល់​ពេល​វេលា​សមរម្យ​សម្រាប់​ត្រៀម​ខ្លួន​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់ AFC Challenge League ជា​មួយ​ក្រុម FK Arkadag នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៥។

លោក​បាន​លើក​ឡើង​ថា ៖«ដោយសារ​​យើង​ទើប​តែដឹង​មាន​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ពីព្រោះ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ចប់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទើប​យើង​ដឹង​ថា យើង​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ។ ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​គឺ​ជា​ការ​ប្រកួត​ដ៏​សំខាន់ សង្ឃឹម​ថា ក្រុមផ្សេង​ និង CPL យោគ​យល់ និង​លើក​​ការ​ប្រកួត។ យើង​ចង់​មាន​ពេល​វេលាសមរម្យ​ក្នុង​ការ​ត្រៀម​ខ្លួន ដូច្នេះ​សង្ឃឹម​ថា​ ពួក​គាត់​លើក​ការ​ប្រកួត​សម្រាប់​យើង»។

លោក​បន្ត​ថា ៖«បើ​និយាយ​កាល​វិភាគ​ដែល​យើង​រវល់​គឺ​យើង​ធ្លាប់​ឆ្លង​កាត់​កន្លង​មក។ ជា​ពិសេស​កាល​ពី​ខែមករា យើង​មាន​៨​ទៅ​៩​ប្រកួត ហើយ​ឥឡូវ​នេះ ចុង​រដូវ​កាល​គឺ​ជា​ពេល​វេលា​ដ៏​មាន​សារសំខាន់​សម្រាប់​ពួក​យើង។ កីឡាករ​មាន​អារម្មណ៍​រំភើប​ក្នុង​រដូវ​កាល​នេះ​ដូច​គ្នា»។

កម្មវិធី​ប្រកួត​ដែល​នៅ​សល់

  • ប៉ះ បឹងកេត ថ្ងៃ​ទី២០ មេសា ក្នុង​លីគ
  • ប៉ះ បឹងកេត ថ្ងៃទី​២៣ មេសា ពាន​សម្តេច​តេជោ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី១
  • ប៉ះ អង្គរថាយហ្គឺរ ថ្ងៃទី​២៧ មេសា ក្នុង​លីគ
  • ប៉ះ វិសាខា ថ្ងៃ​ទី​៣ ឧសភា ក្នុង​លីគ
  • ប៉ះ បឹងកេត ថ្ងៃ​ទី​៧​ ឧសភា ពាន​សម្តេច​តេជោ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី២
  • ប៉ះ ណាហ្គាវើលដ៍ ថ្ងៃ​ទី១០ ឧសភា ក្នុង​លីគ
  • ប៉ះ FK Arkadag ថ្ងៃ​ទី​១០ ខែ​ឧសភា វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League
  • ប៉ះ ភ្នំពេញ​ក្រោន ថ្ងៃ​ទី​១៨ ឧសភា ក្នុង​លីគ

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ៥២ នាទីutes មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

កីឡា២ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានជាតិ១៦ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ២៤ ម៉ោង មុន

ក្រពើ សំបុក​ត្រចៀក​កាំ និង​ទុរេន​​​ កំពុង​ឈាន​ឆ្ពោះ​​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​​ចិន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ខេត្តថៃចំនួន៣ ត្រូវព្យុះខែប្រាំងដ៏ខ្លាំងវាយប្រហារ បង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម