កីឡា
ស្ងាត់ៗ Man United ឈានដល់កិច្ចព្រមព្រៀងជាមួយខ្សែប្រយុទ្ធលំដាប់ពិភពលោកម្នាក់
ក្លិបបិសាចក្រហម Manchester United បានឈានដល់កិច្ចព្រមព្រៀងជាមូលដ្ឋាន ជាមួយខ្សែប្រយុទ្ធរបស់ក្លិប Napoli គឺ កីឡាករ Victor Osimhen មុនទីផ្សារដោះដូរកីឡាកររដូវក្តៅមកដល់។

កីឡាករ Osimhen នៅសល់រយៈពេល ៦ សប្តាហ៍ទៀត នឹងបញ្ចប់កិច្ចសន្យាខ្ចីជើងជាមួយក្រុម Galatasaray ខណៈការលេងនៅក្រុមការពារតំណែងជើងឯងលីគ តួកគី រយៈពេលជិត ១ រដូវកាលកន្លងមក រូបគេពិតជាបង្ហាញសមត្ថភាពលេចធ្លោរមែនទែន ដោយការលេងចំនួន ៣៥ ប្រកួត រកបាន ៣០ គ្រាប់។

យោងតាមការចុះផ្សាយដោយសារព័ត៌មាន Tuttosport បានឱ្យដឹងថា Man United បានចាប់អារម្មណ៍ខ្លាំងលើ Osimhen ហើយពួកគេកំពុងធ្វើការលើការផ្ទេរនេះ តាមដែលអាចធ្វើទៅបាននៅទីផ្សារដោះដូរកីឡាកររដូវក្តៅ ដែលជិតឈានចូលមកដល់ឆាប់ៗនេះ។
ប្រភពដដែលបានអះអាងថា Man United បានឈានដល់កិច្ចព្រមព្រៀងជាមូលដ្ឋានជាមួយ Osimhen ហើយ ជុំវិញរឿងប្រាក់ខែរបស់កីឡាករសញ្ជាតិ នីហ្ស៊េរីយ៉ា ប៉ុន្តែក្រុមនៅ Premier League មួយនេះ គឺមិនទាន់មានការយល់ព្រមណាមួយ ជុំវិញតម្លៃផ្ទេរជាមួយ Napoli នៅឡើយទេ៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Metro
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


